ក្រុមហ៊ុន Toyota Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្តម៉ាក Toyota ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវជម្រើសភាសាចិននៅលើគេហទំព័ររបស់ខ្លួន ។ ការសម្រេចចិត្តបន្ថែមភាសាចិននេះ ធ្វើឡើងក្នុងគោលបំណងបង្កើនភាពងាយស្រួលដល់អតិថិជន និងអ្នកប្រើប្រាស់ដែលនិយាយភាសាចិន ក្នុងការទទួលបានព័ត៌មានច្បាស់លាស់ និងរហ័សទាន់ចិត្តបំផុត ។
យុទ្ធសាស្ត្រថ្មីនេះផ្ដោតសំខាន់លើខ្លឹមសារ "យើងអាចនិយាយភាសារបស់អ្នកបាន" ដែលសំដៅទៅលើការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់ដល់អតិថិជនជនជាតិចិន ។ ការអភិវឌ្ឍប្រព័ន្ធឌីជីថលនាពេលនេះ នឹងអនុញ្ញាតឱ្យអ្នកទស្សនាគេហទំព័រ អាចស្វែងរកទិន្នន័យបច្ចេកទេសរថយន្ត កម្មវិធីផ្សព្វផ្សាយ ក៏ដូចជាសេវាកម្មផ្សេងៗបានយ៉ាងទូលំទូលាយ ជាភាសាកំណើតរបស់ពួកគេផ្ទាល់ ។
តាមរយៈការអាប់ដេតថ្មីនេះ អតិថិជននឹងទទួលបាននូវបទពិសោធន៍កាន់តែប្រសើរ ក្នុងការស្វែងយល់ពីគ្រប់ម៉ូដែលរថយន្ត Toyota ក៏ដូចជាសេវាកម្មថែទាំ និងគ្រឿងបន្លាស់សុទ្ធពីក្រុមហ៊ុន។ ការលុបបំបាត់របាំងភាសានៅលើប្រព័ន្ធអ៊ីនធឺណិតនេះ ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយរបស់ក្រុមហ៊ុន ក្នុងការកសាងទំនុកចិត្ត និងភាពជិតស្និទ្ធជាមួយសហគមន៍វិនិយោគិន និងអតិថិជនចិនដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា ។
ការរៀបចំរចនាសម្ព័ន្ធគេហទំព័រថ្មីនេះ ត្រូវបានធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុត ក្រៅពីការស្វែងរកព័ត៌មានរថយន្ត អតិថិជនក៏អាចប្រើប្រាស់មុខងារកក់ការសាកល្បងបើកបរ និងសេវាកម្មអនឡាញផ្សេងៗទៀតបានយ៉ាងរលូន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការនាំយកបច្ចេកវិទ្យាទំនើបមកបម្រើការងារឱ្យកាន់តែមានប្រសិទ្ធភាព។
គូសបញ្ជាក់ផងដែរថា គេហទំព័រផ្លូវការរបស់ Toyota Cambodia ឥឡូវនេះមានជម្រើសរហូតដល់ទៅ ៣ ភាសា រួមមានភាសាខ្មែរ អង់គ្លេស និងភាសាចិន ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ។ ការពង្រីកសេវាកម្មផ្នែកឌីជីថលនេះ គឺជាសក្ខីភាពមួយបង្ហាញពីការរីកចម្រើនមិនឈប់ឈរ និងការត្រៀមខ្លួនរួចជាស្រេចរបស់ក្រុមហ៊ុន ក្នុងការបម្រើអតិថិជនគ្រប់ជាតិសាសន៍ឱ្យកាន់តែមានភាពល្អប្រសើរក្នុងយុគសម័យបរិវត្តកម្មឌីជីថល។
លោកអ្នកអាចចូលទៅប្រើប្រាស់បានតាមលីងតំណរនេះ៖ https://www.toyota.com.kh/zh_cn.html
📍ផ្នែកលក់អនឡាញ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟓𝟏 / 𝟎𝟏𝟕 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟖𝟔 𝟑𝟑𝟑 𝟓𝟎𝟑 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟖
📍សាខាទឹកថ្លា៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟐𝟒 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟖𝟐𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟓𝟓
📍សាខាទួលសង្កែ៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟎𝟏𝟏
📍សាខាមានជ័យ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟗
📍សាខាខេត្តសៀមរាប៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟓𝟓𝟕
📍សាខាខេត្តបាត់ដំបង៖ 𝟎𝟏𝟕 𝟑𝟑𝟑 𝟐𝟒𝟏
📍សាខាខេត្តកំពង់ចាម៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟎𝟒𝟗
📍ផ្នែកលក់ក្រៅ៖ 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟎𝟕 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟑𝟖𝟔 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟗𝟑𝟕
📍ផ្នែកលក់ដុំ ពន្ធអាករជាបន្ទុករបស់រដ្ឋ និងជួល 𝟎𝟏𝟕 𝟑𝟑𝟑 𝟔𝟎𝟗 / 𝟎𝟏𝟕 𝟐𝟐𝟐 𝟒𝟑𝟕
👉𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥:https://t.me/toyotacambodiakh
