ប្រយ័ត្នភ្លេចខ្លួន! អ្នកប្រើ iPhone ហាមដាច់ខាតកុំផ្ញើរទិន្នន័យ ២ ប្រភេទនេះទៅគេឲ្យសោះ
Khunna - ឃុនណា
MAY 26 2026
ឌីជីថល
2 views
2 mins read

ការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនលើទូរស័ព្ទ iPhone គឺជារឿងដែលអ្នកប្រើប្រាស់គ្រប់រូបមិនអាចធ្វេសប្រហែសបានឡើយ ព្រោះបច្ចុប្បន្នជនខិលខូចតែងតែស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីលួចយកព័ត៌មានសម្ងាត់។ ក្នុងនោះ អ្នកជំនាញផ្នែកសន្តិសុខបច្គេកវិទ្យាបានព្រមានចំៗថា មានទិន្នន័យសំខាន់ ២ ប្រភេទធំៗ រួមទាំងទម្លាប់នៃការចែករំលែកគណនីផ្ទាល់ខ្លួន ដែលអ្នកប្រើប្រាស់ហាមដាច់ខាតកុំផ្ញើទៅឲ្យអ្នកដទៃ ឬអនុញ្ញាតឲ្យគេប្រើរួមគ្នា ដើម្បីជៀសវាងការធ្លាក់ចូលទៅក្នុងអន្ទាក់បោកប្រាស់ ឬការបែកធ្លាយឯកជនភាព។

I Os 26 Adoption Low 1020x574

./ ទិន្នន័យទីមួយដែលត្រូវរក្សាជាសម្ងាត់បំផុតនោះគឺ លេខកូដផ្ទៀងផ្ទាត់ ឬលេខកូដ OTP (One-Time Password) ដែលផ្ញើចូលមកកាន់ទូរស័ព្ទរបស់អ្នកតាមរយៈសារ SMS ឬកម្មវិធីនានា។ លេខកូដទាំងនេះប្រៀបដូចជាកូនសោចុងក្រោយសម្រាប់បើកចូលទៅកាន់គណនី Apple ID, iCloud, Telegram ឬកម្មវិធីធនាគារជាដើម ដែលទោះបីជាជនខិលខូចមិនដឹងលេខសម្ងាត់ចាស់របស់អ្នកក៏ដោយ ក៏ពួកគេអាចប្រើប្រាស់លេខកូដ OTP នេះដើម្បីលួចគ្រប់គ្រងគណនីរបស់អ្នកទាំងស្រុងបានដែរ។

iOS 26 iPhone 16 Pro iPad Two Factor Authentication Hero

Create an Apple ID While Setup and in App Store

./ ទិន្នន័យទីពីរដែលគ្រោះថ្នាក់មិនចាញ់គ្នាឡើយគឺ រូបថតអេក្រង់នៃកូដ QR សម្រាប់សង្គ្រោះគណនី និងព័ត៌មានហិរញ្ញវត្ថុ រួមទាំងការផ្ញើលេខសម្ងាត់ Apple ID ឲ្យអ្នកដទៃប្រើប្រាស់រួមគ្នា។ ការចែករំលែក Apple ID ឲ្យគេប្រើ មិនត្រឹមតែធ្វើឲ្យរូបថត សារ និងទីតាំងប្រចាំថ្ងៃរបស់អ្នកបែកធ្លាយទៅលើទូរសព្ទអ្នកដទៃនោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិឲ្យគេអាចចូលទៅលុប ឬចាក់សោបិទ iPhone របស់អ្នកពីចម្ងាយ (Lock iCloud) តាមចិត្តចង់ទៀតផង។

7edea163 Bc8e 4fa0 9136 8c49a6c0c06e

គូសបញ្ជាក់ផងដែរថា ដើម្បីធានាសុវត្ថិភាពក្នុងការប្រើប្រាស់ប្រចាំថ្ងៃ អ្នកគួរចងចាំថា ទូរស័ព្ទ iPhone នីមួយៗត្រូវតែមាន Apple ID ផ្ទាល់ខ្លួនមួយដាច់ដោយឡែ (ហាមប្រើរបស់គេបង្កើតឲ្យ ឬបង្កើតឲ្យគេប្រើ) ហើយទាំងក្រុមហ៊ុន Apple និងស្ថាប័នធនាគារ ក៏មិនដែលទាក់ទងមកទាមទារសុំលេខកូដសម្ងាត់ពីអ្នកឡើយ។ ការបង្កើតទម្លាប់ត្រួតពិនិត្យឲ្យបានច្បាស់លាស់ និងការមិនចែករំលែកគណនីផ្ទាល់ខ្លួនទៅឲ្យអ្នកដទៃ គឺជាខែលការពារដ៏រឹងមាំបំផុតក្នុងការថែរក្សាឯកជនភាព និងទ្រព្យសម្បត្តិរបស់អ្នកឲ្យមានសុវត្ថិភាពខ្ពស់។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia