ឈប់ឆ្ងល់! នេះជាមូលហេតុដែលគេនៅតែទាញអ្នកចូល Group Telegram បាន ទោះបិទមុខងារ Add ក៏ដោយ
Khunna - ឃុនណា
MAY 23 2026
ឌីជីថល
3 views
2 mins read

ជាទូទៅ នៅពេលយើងកំណត់មិនឱ្យអ្នកដទៃបន្ថែមចូលក្នុងក្រុម Telegram (Telegram Groups) មានន័យថា មានតែអ្នកដែលមាននៅក្នុងបញ្ជីទំនាក់ទំនង (Contacts) របស់យើងប៉ុណ្ណោះដែលអាចបន្ថែមយើងបាន ចំណែកអ្នកក្រៅគឺមិនអាចឡើយ។ ទោះជាយ៉ាងណាក៏ដោយ ជារឿយៗសូម្បីតែយើងបានកំណត់មុខងារឯកជនភាព និងសុវត្ថិភាព នេះរួចរាល់ហើយក៏ដោយ ក៏នៅតែមានករណីខ្លះដែលយើងត្រូវបានគេលួចទាញចូលក្រុមផ្សេងៗដោយមិនដឹងខ្លួនផងដែរ។

Telegram Grupos Android

នេះគឺជាហេតុផលមួយចំនួនដែលនាំឲ្យមានបញ្ហា៖

  • អ្នកគ្រប់គ្រង Group អាចទាញអ្នកចូលដោយផ្ទាល់: ទោះបីជាអ្នកបានកំណត់ឲ្យតែ "My Contacts" អាចបន្ថែមអ្នកបានក៏ដោយ ក៏អ្នកគ្រប់គ្រង Group Channel ដែលអ្នកធ្លាប់នៅក្នុងនោះអាចមានសិទ្ធិទាញអ្នកចូល Group ផ្សេងៗទៀតបាន។ ក្នុងករណីខ្លះ អ្នកគ្រប់គ្រងអាចប្រើ Bot script ពិសេសដើម្បីបន្ថែមសមាជិកដោយស្វ័យប្រវត្តិ។
  • ការប្រើប្រាស់ Bot ឬឧបករណ៍បន្ថែមដោយស្វ័យប្រវត្តិ (Auto-add bots): មាន Bot ឬកម្មវិធីមួយចំនួនដែលត្រូវបានបង្កើតឡើងដើម្បីទាញយក usernames របស់សមាជិកពី Group មួយ ហើយបន្ថែមពួកគេទៅក្នុង Group ផ្សេងទៀតដោយស្វ័យប្រវត្តិ។ ឧបករណ៍ទាំងនេះអាចឆ្លងកាត់ការកំណត់ឯកជនភាពបាន។
  • អ្នកធ្លាប់ជាសមាជិក Group ពីមុនមក: ប្រសិនបើអ្នកធ្លាប់ជាសមាជិករបស់ Group ណាមួយពីមុន ហើយអ្នកគ្រប់គ្រង Group នោះបានបង្កើត Group ថ្មីមួយទៀត ពួកគេអាចនឹងមានសិទ្ធិទាញអ្នកចូលបាន។
  • គណនីរបស់អ្នកត្រូវបាន Hack ឬចូលប្រើដោយឧបករណ៍ផ្សេង: នេះគឺជាករណីធ្ងន់ធ្ងរ។ ប្រសិនបើគណនី Telegram របស់អ្នកត្រូវបានគេលួចចូល (compromised) អ្នកលួចអាចគ្រប់គ្រងគណនីរបស់អ្នក ហើយទាញអ្នកចូលទៅក្នុង Group ដោយគ្មានការអនុញ្ញាតពីអ្នក។

E Frmw Z Lzi9czzb I Drjycz8 T4ens Sq St Pow (1)

វិធីបង្ការ និងការពារគណនី Telegram ពីការទាញចូលក្រុមប្លែកៗ

  • ចូលទៅកាន់ Settings > Privacy and Security > Groups & Channels រួចប្តូរយក "My Contacts" "Nobody"
  • ប្រសិនបើត្រូវគេទាញចូលក្រុមមិនស្គាល់ ត្រូវចាកចេញភ្លាមៗ រួចចុច Report ក្រុមនោះ ដើម្បីឱ្យ Telegram ចាត់វិធានការ។
  • ចូលទៅ Settings > Devices បើឃើញមានឧបករណ៍ប្លែកលួច Log in ត្រូវចុច "Terminate all other sessions" ដើម្បីផ្តាច់ចេញភ្លាម។
  • ចូលទៅ Settings > Privacy and Security > Two-Step Verification រួចបង្កើតពាក្យសម្ងាត់បន្ថែម ដើម្បីការពារកុំឱ្យគេលួចចូលគណនី។

Img 3469 (1)

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia