កុំចេះតែហ៊ាន! Apple បានផ្តាំទៅអ្នកប្រើប្រាស់ iPhone ឲ្យប្រុងប្រយ័ត្ននូវទម្លាប់មួយនេះ ដែលអាចគ្រោះថ្នាក់ដោយមិនដឹងខ្លួន
Khunna - ឃុនណា
FEBRUARY 28 2025
អេឡិចត្រូនិក
3 K views
1 min read

ជាទូទៅអ្នកប្រើប្រាស់ iPhone តែងតែលើកសរសើរពីមុខងារផ្សេងៗរបស់ Apple ដែលមានប្រព័ន្ធដំណើរការបានល្អជាមួយនឹងកម្មវិធីទំនើបៗទៅតាមការដំឡើងសេរ៊ី ឬ Version។ ជាពិសេសមុខងារ និងកម្មវិធីមួយចំនួនមានសម្ថតភាពខ្ពស់ក្នុងការធ្វើប្រព័ន្ធដំណើរការយ៉ាងឆាប់រហ័សដែលធ្វើឲ្យអ្នកប្រើប្រាស់ជក់ចិត្តជាមួយការប្រើប្រាស់នៃប្រព័ន្ធទាំងអស់នោះ។ 
យ៉ាងណាមិញអ្នកប្រើប្រាស់ iPhone សព្វថ្ងៃកំពុងប្រើទម្លាប់ជាប្រចាំដែលជាការហាមប្រាមពីក្រុមហ៊ុន Apple ភាគច្រើនអ្នកប្រើប្រាស់បានមើលរំលងហើយគិតថាវាជារឿងធម្មតារហូតធ្វើវាជាប្រចាំ។ 

17xp USB Video Sixteen by Nine Jumbo1600
សកម្មភាពដែលកើតឡើងនូវពេលដែលអ្នកប្រើប្រាស់ជក់ប្រើទៅលើកម្មវិធីណាមួយដែលអាចឈានចូលដល់ទម្លាប់ទាំងនេះកើតឡើងដោយមិនដឹងខ្លួនដូចជា៖
•    ការសាកថ្មបណ្តើរលេងបណ្តើរ បើយើងស្តាប់ទៅវាអាចនឹងសាមញ្ញតែវាពិតជាបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ ដូចជាការឆក់, ឆាបឆេះនូវចរន្តផ្សេងៗរវាងឆ្នាំងសាកទៅនឹងទូរស័ព្ទ, ទូរស័ព្ទឡើងកម្តៅកាន់តែខ្លាំងអាចឈានដល់ការផ្ទុះ និងប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់យើងផងដែរ។
•    គួររកកន្លែងសាកថ្មដែលមានសីតុណ្ហភាពត្រជាក់ និងម្លប់ ព្រោះថាប្រសិនបើអ្នកប្រើប្រាស់សាកនៅកន្លែងដែលមានសីតុណ្ហភាពក្តៅនោះវានឹងធ្វើឲ្យទូរស័ព្ទឆាប់ចុះខ្សោយនៃថាមពលថ្ម និងងាយខូចឆ្នាំងសាកទូរស័ព្ទ។
•    កុំគេងនៅលើទូរស័ព្ទ ឬដាក់ទូរស័ព្ទនៅក្រោមខ្នើយ និងក្រោមពូក ដោយការធ្វើបែបនេះនឹងធ្វើឲ្យទូរស័ព្ទចុះសីតុណ្ហភាពទៅជាឡើងកម្តៅ ជាពិសេសក៏អាចឆ្លងនូវសារធាតុវិទ្យុសកម្មដែលអាចធ្វើឲ្យអ្នកប្រើប្រាស់ងាយអស់កម្លាំង និងថាមពលក្នុងខ្លួនពេលភ្ញាក់ពីគេង។

•    ទម្លាប់ទិញឆ្នាំងសាកតម្លៃថោក និងធូថ្លៃដែលមិនស្គាល់ម៉ាកច្បាស់លាស់យកមកបញ្ជូលថ្ម ព្រោះឆ្នាំងសាកមួយចំនួនមិនមានគុណភាពល្អដែលបណ្តាលឲ្យងាយខូចថ្ម និងបញ្ហាប្រព័ន្ធដំណើរការលើទូរស័ព្ទ យល់ល្អគួរតែប្រើនូវឆ្នាំងសាកដែលមានតម្លៃគួរសម និងថ្លៃដែលអាចប្រើបានយូរ និងត្រូវជាមួយប្រភេទទូរស័ព្ទរបស់យើង។ 
•    មិនគួរសាកថ្មនៅកន្លែងណាដែលមានសំណើម ព្រោះវាអាចងាយឆក់ និងជ្រាបចូលទូរស័ព្ទ ឬដុំ Adaptor ដែលអាចធ្វើឲ្យខូចប្រព័ន្ធដំណើរការក្នុងទូរស័ព្ទ។

Fix I Phone Charging Slowly
គូសបញ្ជាក់ថា ប្រសិនបើអ្នកទាំងអស់គ្នាធ្វើតាមនូវការណែនាំ ឬបញ្ឃប់ទម្លាប់ទាំងអស់នេះ នោះទូរស័ព្ទរបស់អ្នកទាំងអស់គ្នានឹងអាចប្រើប្រាស់បានយូរមិនងាយខូច និងគុណភាពល្អរយៈពេលយូរផងដែរ។ 

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia