ត្រៀមលុយ! iPhone 18 Pro នឹងមកដល់ទីផ្សារកម្ពុជាជាផ្លូវការឆាប់ៗខាងមុខ​ ខណៈនេះជាថ្ងៃដាក់លក់
Khunna - ឃុនណា
SEPTEMBER 15 2026
អេឡិចត្រូនិក
187 views
2 mins read

ក្រុមហ៊ុន Apple បានរៀបចំព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំរបស់ខ្លួន ក្រោមប្រធានបទ “Surprise and shine” នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នៅ Apple Parkតាមការរាយការណ៍ពីក្រុមហ៊ុន Apple បានឲ្យដឹងថា ស្មាតហ្វូនកម្រិតខ្ពស់ចំនួនបីម៉ូដែលប្រកាសចេញលក់នៅលើទីផ្សារជាផ្លូវការ ក្នុងនោះរួមមាន៖ iPhone 18 Pro, iPhone 18 Pro Max, iPhone Duo

iMac Video Apple Feature

ដូច្នេះសម្រាប់ម៉ូឌែល iPhone 18 Pro ជិតបង្ហាញវត្តមានជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះហើយ! សម្រាប់អតិថិជនដែលកំពុងរង់ចាំជាម្ចាស់កំពូលស្មាតហ្វូនជំនាន់ថ្មីនេះ ដំណើរការកុម្ម៉ង់ទុកមុន (Pre-order) នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៦ ហើយទូរស័ព្ទនឹងត្រូវចេញលក់នៅលើទីផ្សារចាប់ពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៦ តទៅនេះបើយោងតាមការចុះផ្សាយរបស់ Falcon Tech KH ដែលជាក្រុមហ៊ុនចែករំលែក និងចែកចាយផលិតផលបច្ចេកវិទ្យាផ្លូវការរបស់ក្រុមហ៊ុន Apple Inc. នៅក្នុងប្រទេសកម្ពុជា។

806884854 1388341730081833 3721512652475879185 N

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីតម្លៃ ស្តុកទំនិញ និងលក្ខខណ្ឌនៃការកុម្ម៉ង់ទុកមុននូវផលិតផលផ្លូវការ អ្នកទាំងអស់គ្នាអាចទាក់ទងដោយផ្ទាល់ទៅកាន់ហាងទូរស័ព្ទដែលលោកអ្នកពេញចិត្ត។ សូមរង់ចាំតាមដានព័ត៌មានផ្លូវការបន្ថែមទៀតពី Falcon ដើម្បីទទួលបានបច្ចុប្បន្នភាពថ្មីៗមុនគេ។

Four I Phone 18 Pro Colors Mock Feature

គូសបញ្ជាក់ផងដែរថា ខាងក្រោមនេះជាឈ្មោះហាងទូរស័ព្ទធំៗចំនួន ២ នៅក្នុងប្រទេសកម្ពុជា ដែលជាទូទៅតែងតែបើកទទួលការកុម្ម៉ង់ទុកមុន (Pre-Order) សម្រាប់ iPhone ស៊េរីថ្មីគ្រប់ម៉ូឌែល៖

. iOne Cambodia គឺជាហាងផ្លូវការរបស់ Apple ដែលល្បីជាងគេនៅកម្ពុជា ជាមួយនឹងសេវាកម្មកម្រិតស្តង់ដារខ្ពស់ ផ្តល់នូវទំនុកចិត្ត ១០០% លើផលិតផលហ្ស៊ីនកូដផ្លូវការ មានការធានាត្រឹមត្រូវ ព្រមទាំងមានមជ្ឈមណ្ឌលជួសជុលផ្ទាល់ខ្លួន (iOne Service Center) ដោយជាងជំនាញទទួលស្គាល់ដោយ Apple ផងដែរ។ Contact: 023 997 575

. Digibox Cambodia ជាហាងកម្រិត Apple Premium ដែលផ្តល់បទពិសោធន៍ទិញទំនិញប្រណីត ពន្យល់លម្អិតពីឥវ៉ាន់ មានប្រព័ន្ធ Pre-Order មានរបៀបរៀបរយ និងមានម៉ាស៊ីនគំរូ (Live Demo) ឱ្យសាកល្បងកាន់ផ្ទាល់ដៃយ៉ាងពេញចិត្តមុនសម្រេចចិត្តទិញ។ Contact: 086 666 739

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia