មិនឱ្យចាញ់ OPPO ទេ! អនាគត iPhone 17 Pro អាចនឹងគ្មានឆក សេនស័ររញ៉េរញ៉ៃលើអេក្រង់ទៀតឡើយ
Makara Rin
APRIL 4 2023
អេឡិចត្រូនិក
400 views
2 mins read

ដូចដែលអ្នកបានដឹងហើយនៅលើស្មាតហ្វូនប្រភេទ Android មួយចំនួនគឺបានប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា under-display face id ដែលវាជាការបង្កើប់សេនស័រនៅពីក្រោយអេក្រង់ផ្ទាល់តែម្តងដោយមិនឲ្យយើងមើលឃើញទេ ហើយបច្ចេកវិទ្យាមួយនេះ Apple មិនទាន់បានដាក់ឲ្យប្រើប្រាស់នៅលើ iPhone នោះទេ។

ដោយឡែក កាលពីពេលថ្មីនេះក៏មានដំណឹងលេចឮមួយថា Apple អាចនឹងបញ្ចូលបច្ចេកវិទ្យា​ under-display face Face ID នេះនៅលើ​ iPhone 17 Pro ជំនាន់ក្រោយ ពោលគឺនៅលើអេក្រង់យើងនឹងលែងឃើញមានសេនស័រភ្ជាប់មកជាមួយរញ៉េរញ៉ៃទៀតហើយដោយយើងអាចឃើញតែកាមេរ៉ាមួយគ្រាប់តែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ MacRumors

ជាមួយនឹងការដាក់បញ្ចូលនូវបច្ចេកវិទ្យាថ្មីនេះគេរំពឹងថា Apple នឹងធ្វើវានៅក្នុងឆ្នាំ 2027 ខាងមុខ ប៉ុន្តែសម្រាប់តែ iPhone Pro Model តែប៉ុណ្ណោះ។ លើសពីនេះទៅទៀតបើតាមអ្នកវិភាគម្នាក់ដែលគណនី​ Twitter ឈ្មោះ Ross Young ក៏ធ្លាប់បានលើកឡើងផងដែរថា បច្ចេកវិទ្យា​ under-display នេះនឹងចេញនៅឆ្នាំ 2024 ប៉ុន្តែដោយសាតែមានបញ្ហាទៅលើ Sensor ទើបគេពន្យាពេលមួយឆ្នាំទៀត។

គូសបញ្ជាក់ផងដែរថា ប្រសិនបើ Apple បញ្ចូលបច្ចេកវិទ្យានេះដាក់ទៅលើ iPhone ពិតមែនមានន័យថា ទូរស័ព្ទ​ iPhone នឹងមានអេក្រង់ដែលមានកាមេរ៉ាមុខទម្លុះចំកណ្តាលអេក្រង់តែម្តង ពោលគឺលែងមានឆកដូចមុនទៀតហើយ មិនតែប៉ុណ្ណោះ iPhone 17 Pro ក៏នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ Apple ដែលបានប្រើប្រាស់បច្ចេកវិទ្យា under-display Face ID។

អត្ថបទដោ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia