បែកធ្លាយព័ត៌មាន iPhone 15 ប្រើ USB-C មានល្បឿនបញ្ជូនទិន្ន័យលឿនដូចព្យុះ ខ្លាំងជាងមុនទ្វេដង
Makara Rin
NOVEMBER 17 2022
អេឡិចត្រូនិក
352 views
2 mins read

កាលពីខែមុនសហភាពអឺរ៉ុបបានចេញសេចក្តីសម្រេចរួចហើយដោយឱ្យក្រុមហ៊ុនអេឡិចត្រូនិចមួយចំនួនធ្វើការផ្លាស់ប្តូរ​​រន្ធសាកថ្មនៃឧបករណ៍ប្រើប្រាស់របស់ខ្លួនទៅជា​ USB-C វិញ ក្នុងនោះផងដែរក្រុមហ៊ុន​ Apple ក៏បានយល់ព្រមជាមួយនឹងសំណើរមួយនេះ ហើយគេរំពឹងថា Apple បំពាក់វានៅលើ iPhone 15 ដែលនឹងចេញនៅឆ្នាំក្រោយថែមទៀតផង។

លើសពីនេះទៅទៀត មានដំណឹងបែកធ្លាយថ្មីមួយទៀតតាមរយៈលោក Ming-Chi Kuo បានឱ្យដឹងថា​ iPhone 15 អាចនឹងបំពាក់ USB-C ជំនួសឱ្យ Lightning ហើយសម្រាប់ល្បឿននៃការបញ្ជូនទិន្នន័យវិញគឺលឿនជាងមុនទៀតប៉ុន្តែសម្រាប់តែម៉ូឌែល Pro ប៉ុណ្ណោះចំពោះ​ iPhone 15 ធម្មតាគឺអាចនឹងរក្សាការប្រើប្រាស់ជាមួយនឹងល្បឿន USB 2.0ដដែល។

នៅលើបណ្តាញសង្គម Twitter លោក​ Ming-Chi Kuo បានបន្ថែមថា​ ចំពោះម៉ូឌែល​ iPhone 15 Pro ឡើងទៅគឺអាចនឹងគាំទ្រជាមួយនឹងការប្រើប្រាស់ USB 3.2 ឬក៏ Thunderbolt 3 ជាដើម ដូច្នេះសម្រាប់ម៉ូឌែល iPhone 15 Pro ឡើងទៅគឺអាចបញ្ជូនទិន្នន័យជាវីដេអូ ឬហ្វាល់ផ្សេងៗទៀតបានលឿនជាងមុន។

ក្នុងនោះផងដែរសម្រាប់ល្បឿនបញ្ជូនទិន្នន័យធម្មតា​ចំពោះ USB 2.0 គឺត្រឹមតែ 480Mb/s ដោយឡែកសម្រាប់ USB 3.2 វិញគឺមានល្បឿនបញ្ជូនទិន្នន័យ 20GB/s និងប្រភេទ Thunderbolt 3 មានល្បឿនបញ្ជូនទិន្នន័យ 40Gb/s។ ដូចន្នេះសម្រាប់ល្បឿននៃការបញ្ជូនទិន្នន័យរវាង​ iPhone 15 ធម្មតាជាមួយនឹង iPhone 15 Pro Model គឺអាចនឹងមានលក្ខណៈខុសគ្នា​។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia