បន្ទាប់ពីសហភាពអ៊ឺរ៉ុប ចេញច្បាប់ឱ្យប្រើ USB-C ពេលនេះ Apple ព្រមហើយ តែព្រមទាំងមិនសប្បាយចិត្ត
Makara Rin
OCTOBER 26 2022
អេឡិចត្រូនិក
1.2 K views
2 mins read

ដូចដែលអ្នកបានដឹងហើយថា​ សភាអ៊ឺរ៉ុបបានចេញច្បាប់មួយ ដោយតម្រូវឱ្យក្រុមហ៊ុនមួយចំនួនដែលស្ថិតក្នុងសហភាពអ៊ឺរ៉ុបប្តូរទៅប្រើរន្ធសាក USB-C វិញ ក្រោមហេតុផលថា វាអាចផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។ ហើថ្មីៗនេះខាង Apple ក៏បានយល់ព្រមជាមួយនឹងច្បាប់មួយនេះ ដោយអាចនឹងប្តូរទៅ USB-C ចំពោះម៉ូឌែល iPhone ក្រោយៗទៀត ប៉ុន្តែការយល់ព្រមមួយនេះ Apple ហាក់មិនសូវសប្បាយចិត្តប៉ុន្មានទេ។

ដោយយោងទៅតាមបទសម្ភាសន៍រវាង Joanna Stern ដែលជាតំណាងរបស់ The Wall Street Journal ជាមួយនឹងលោក​ Greg Joswiak ដែលជាអនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សាទូទាំងពិភពលោក​របស់​ Apple និងលោក​ Craig Federighi ជាអនុប្រធានជាន់ខ្ពស់ផ្នែក Software Engineering របស់ Appl បានធ្វើការពិភាក្សាដេញដោលគ្នាទៅលើបញ្ហាមួយនេះ ហើយលោក​ Greg Joswiak ក៏បានលើកឡើងផងដែថា វាគ្មានជម្រើសអ្វីផ្សេងទេ។

Apple’s Craig Federighi and Greg Joswiak (@gregjoz) join @JoannaStern at #WSJTechLive to discuss products, privacy and power at the tech giant https://t.co/fNo2JGwMB4 https://t.co/aGrTlZrUo4

— The Wall Street Journal (@WSJ) October 26, 2022

ក្នុងបទសម្ភាសន៍នោះផងដែរ តំណាងរបស់​ Apple ក៏បានធ្វើការពន្យល់បន្ថែមផងដែរថា​ បច្ចុប្បន្ននេះ USB-C និង រន្ធសាកប្រភេទ Lightning គឺកំពុងតែមានអ្នកប្រើរាប់ពាន់លាននាក់ទៅហើយក្នុងពិភពលោកនេះ ហើយកន្លងមក Apple ក៏បានដាក់ USB-C ឱ្យប្រើដែរ ដោយយើងប្រហែលជាធ្លាប់ឃើញហើយខ្សែសាកដែលម្ខាងជាប្រភេទ Lightning និង ម្ខាងទៀតជាប្រភេទ USB-C ក៏ដូចជា​ USB-A ជាដើម។

លើសពីនេះទៅទៀត អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារលោក Joswiak ក៏បានបន្ថែមថា តាមពិតទៅខាងសហភាពអ៊ឺរ៉ុបគឺបានកំណត់ពេលវេលារួចមកហើយទៅលើក្រុមហ៊ុនបច្ចេកវិទ្យាដែលផលិតទូរស័ព្ទក៏ដូចជា Tablet ផ្សេងៗគឺត្រូវតែប្តូរទៅប្រើ USB-C នៅឆ្នាំ2024ខាងមុខនេះ។ បុន្តែលោក Joswiak ក៏បានបដិសេធចំពោះការផលិតទូរស័ព្ទដែលមាន​ USB-C នេះនៅក្រៅទឹកដីអ៊ឺរ៉ុបផងដែរ។

យ៉ាងណាមិញជាមួយនឹងការយល់ព្រមតាមសំណើររបស់សហភាពអ៊ឺរ៉ុបប្តូរទៅប្រើ USB-C នេះគឺ លោក Joswiak មានការព្រួយបារម្ភចំពោះបរិស្ថានដែលជាការខ្ចះខ្ចាយកាកសំណល់សម្ភារៈអេឡិចត្រូនិចឬហៅថា e-waste នោះ។

សម្រាប់អ្នកទាំងអស់គ្នាវិញ គិតយ៉ាងណាដែរ? គិតថា Apple និងដាក់ USB-C ជាមួយនឹង iPhone 15 នៅឆ្នាក្រោយដែរទេ?

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia