កាលពីថ្ងៃទី ៦ និងទី៧ ខែមេសា ផលិតផលដ៏ល្បីម៉ាកBose បានធ្វើការរៀបចំកម្មវិធីBose Open Audio ជាកម្មវិធីសម្ពោធផលិតផលកាសត្រចៀកសេរីថ្មីទំនើបចុងក្រោយ Bose Ultra Open Earbuds រួមជាមួយនឹងការដាក់តាំងបង្ហាញផលិតផល Bose ផ្សេងៗជាច្រើនទៀត ដោយកម្មវីធីមួយនេះត្រូវបានធ្វើឡើងនៅទីតាំងផ្សារទំនើប Fun Mallទួលគោក។
នៅក្នុងព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីរបស់ Boseនេះ គឺមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើន ក្នុងនោះផងដែរក៏មានវត្តមានរបស់កញ្ញាLengឡេងក៏ដូចជាហ្វេនៗរបស់កញ្ញាយ៉ាងច្រើនផងដែរ។ មិនតែប៉ុណ្ណោះក្នុងកម្មវិធីសម្ពោធមួយនេះក៏មានជាមួយនឹងការលេងហ្គេម ជាពិសេសគឺមានការចាប់ឆ្នោតយករង្វាន់កាសត្រចៀកBose ថែមទៀត ដោយបានរកឃើញអ្នកឈ្នះដែលចូលរួមក្នុងកម្មវិធីនេះផ្ទាល់តែម្តង។
ជាមួយគ្នានេះផងដែរ តំណាងក្រុមហ៊ុន Bose Showroom Monivong លោក តាំង គួងអ៊ា បានធ្វើការបង្ហាញពីមុខងារពិសេសៗនៃផលិតផលកាសមួយចំនួនរបស់ Bose ជាពិសេសគឺកាស Bose Ultra Open Earbuds នេះតែម្តងដែលជាប្រភេទកាសមានរូបរាងប្លែកពីគេ មានភាពទាក់ទាញបែប Fashion ពាក់មិនឈឺត្រចៀក មិនងាយធ្លាក់ឬជ្រុះពីត្រចៀក រួមជាមួយនឹងគុណភាពសំឡេងពិរោះបាសបុកស្អាតល្អ បើទោះបីជាយើងមិនពាក់ញ៉ុកចូលត្រចៀកក៏ដោយ។
ជាក់ស្តែង ដើម្បីបញ្ជាក់ពីភាពស្អិតជាប់ត្រចៀករបស់កាសមួយនេះ ខាងក្រុមការងារ Bose ក៏បានធ្វើតេស្តជាក់ស្តែង ជាមួយនឹងការក្រវីក៏ដូចជាការលោតអន្ទាក់ផងដែរ ដោយឃើញថាពិតជាស្អិតជាប់ស្លឹកត្រចៀកបានយ៉ាងល្អ។ លើសពីនេះទៅទៀតសម្រាប់Bose Ultra Open Earbuds នេះគឺមានមុខងារក៏ដូចជាលក្ខណៈពិសេសៗជាច្រើនដូចជា៖
មានការរចនាជាប្រភេទ Open-Ear Design
ជាការរចនាមួយដែលអាចឲ្យយើងពាក់ជាប់ជាមួយនឹងត្រចៀកប្រកបដោយផាសុកភាព ទទួលបានគុណភាពសំឡេងល្អ លើសពីនេះទៅទៀតពេលដែលពាក់កាសនេះជាប់ត្រចៀក យើងនៅតែអាចឮអ្នកជុំវិញខ្លួននិយាយឬក៏ធ្វើការសន្ទនាជាមួយគ្នាយ៉ាងល្អ ហើយវាក៏ជួយរក្សាការសម្ងាត់នូវរាល់អ្វីដែលយើងបានស្តាប់មិនឲ្យឮចេញក្រៅផងដែរ។
មុខងារ Immersive Audio
សម្រាប់មុខងារមួយនេះគឺអនុញ្ញាតឲ្យយើងទទួលបានបទពិសោធន៍នៃការស្តាប់ប្លែកខុសពីធម្មតាហាក់បីដូចជាសំឡេងកំពុងហោះជុំវិញខួរក្បាលរបស់យើង មិនតែប៉ុណ្ណោះយើងក៏អាចកំណត់មុខងារ Motion ដើម្បីឲ្យសំឡេងរត់តាមចលនារបស់យើងផងដែរ ឬក៏ប្រើប្រាស់មុខងារ Still ដើម្បីស្តាប់ប្រសិនបើយើងនៅមួយកន្លែង ដោយមុខងារទាំងអស់នេះយើងអាចប្រើប្រាស់បានជាមួយគ្រប់មាតិកា។
Snapdragon sound
អ្វីដែលប្លែកជាងនេះទៅទៀតកាស Bose Ultra Open Earbuds នេះគឺអាច Support ជាមួយនឹង Snapdragon Sound ដែលជាបច្ចេកវិទ្យាសំឡេងដ៏ល្បីមួយ អាចអនុញ្ញាតឲ្យការស្តាប់កាន់តែមានគុណភាពខ្ពស់និងទទួលអារម្មណ៍ដូចពិតៗ។
Automatic Volume Adjustment
សម្រាប់មុខងារមួយនេះវាអាចជួយធ្វើការបន្ថយឬតំឡើងសំឡេងដោយស្វ័យប្រវត្តិតែម្តង នៅពេលដែលយើងទៅដល់កន្លែងណាដែលមានសំឡេងពីខាងក្រៅខ្លាំងកាសត្រចៀកនេះនិងធ្វើការតំឡើងសំលេងកាន់តែខ្លាំងផងដែរ។
IPX4
ក្រៅតែពីគុណភាពសំឡេងពិរោះ កាសមួយនេះក៏មានកម្រិតការពារជម្រាបទឹក IPX4 ផងដែរ ដែលអាចធន់ជាមួយនឹងការហូរញើសនៅពេលដែលយើងពាក់ហាត់ប្រាណ ឬពាក់លេងកីឡាផ្សេងៗ។
Control Buttons
ចំពោះការបញ្ជាវិញក៏មានភាពងាយស្រួលដែរដោយយើងអាចធ្វើការបញ្ជាដោយផ្ទាល់ជាមួយនឹងប៊ូតុងដែលជាប់នៅនឹងកាសតែម្តង ដូចជាការទទួលការហៅចូល បិទការហៅចូល បើកចម្រៀង បិទចម្រៀង និងមុខងារផ្សេងៗទៀត។
គូសបញ្ជាក់ផងដែរថា កាសត្រចៀក Bose Ultra Open Earbuds នេះមានការធានារយៈពេល១ឆ្នាំយ៉ាងត្រឹមត្រូវពីក្រុមហ៊ុនBose ហើយវាអាចធ្វើការភ្ជាប់ជាមួយនឹងBose Soundbar បានយ៉ាងងាយស្រួលផងដែរ បន្ថែមពីនេះក៍មាន Wireless Charging Case និងប្រើប្រាស់ជាមួយBose Music App។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចធ្វើការអញ្ជើញទៅទស្សនាឬក៍តេស្តសាកល្បងជាមួយនឹងផលិតផល Bose ដោយផ្ទាល់នៅក្នុងBose Showroom Monivong និងBose Aeon Mall Sen Sok City។