Apple អួតទិញ iPhone 14 សុវត្ថិភាព! គ្រោះថ្នាក់ចរាចរណ៍បុកគ្នាភ្លាម ខលហៅឡានពេទ្យ ឬប៉ូលីសភ្លែត
Pheakdey Prem
SEPTEMBER 7 2022
អេឡិចត្រូនិក
360 views
1 min read

​​ថ្មី​ៗនេះ​ Apple ​​​​ទើបតែ​ប្រកាស​​​ចេញ​នូវ​​​​​​​ iPhone 14 Series ​​​​​​​​​​​​ដោយ​ភ្ជាប់​មក​ជាមួយមុខ​ងារ Crash Detection ​​ដែលអាច​ជួយ​សង្គោះ​ជិវិតមនុស្សបាន​ទៀត​ មិន​ថា​​​​​​នៅទី​​កន្លែង​ណាទេ​ ​​​ដូចជា​តំបន់​ភ្នំ​​ ​​​តំបន់​ដាច់​ស្រយាល​ និងក្នុង​​ព្រៃ​​​ក៏ដោយ​​ក្តី​ ​​​​ ​​​​មុខងារ​នេះ នឹងជួយ​ខល​ហៅ​ឡាន​ពេទ្យ​​​​ ឬប៉ូលិសមក​ភ្លាម​ៗ​​ ដើម្បី​មក​ជួយ​សង្គ្រោះមនុស្សពី​​​​​គ្រោះថ្នាក់​ចរាចរណ៍​ណាមួយ​។

6

​បើ​តាម​​​​​​​​ការ​បង្ហាញ​​​នៅក្នុង ព្រឹត្តិការ​​ណ៍​​​​​​ Apple បាន​ឲ្យដឹង​ថា Apple បាន​ដាក់​នូវមុខងារ​​​​​​​​ Crash Detection ឬ​​​​​​ SOS Emergency សម្រាប់ជួយ​សង្គ្រោះ​​ជីវិត​មនុស្សនៅ​​ពេល​​ជួបគ្រោះថ្នាក់​ចរាចរណ៍​ ។

1

2

​​​​​​​​​មុខ​ងារ Crash Detection ឬ​ SOS Emergency នេះ​​​​​​​​​មាន​តួនាទី​​ផ្ញើ​សារឬខល​​​​​​សង្គ្រោះបន្ទាន់​​​​​​​ទៅ​កាន់​​​​ឡាន​ពេទ្យ​​ ឬប៉ូលិស​​ ឲ្យ​បាន​ដឹងដំណឹង​​​ នៅពេលដែល​​ម្ចាស់​​​​​​​ i​Phone 14 ជួប​​នឹង​​ជួបគ្រោះថ្នាក់​ណាមួយ​ភ្លាម​ៗ​ ​​​ពេល​នោះ​​​បច្ចេក​វិទ្យា AI នឹង​ចាប់​សញ្ញា​​​អំពី​សកម្ម​ប៉ះទង្គិចដែលមិន​មែន​​ជាសកម្មភាព​ធម្មតា​ ក្នុង​រយ:ពេល​ ១៥​វិនាទី រួច​​​ពេល​នោះ​​​មុខងារ​នេះនឹង​បញ្ចេញ​​សញ្ញាប្រកាស​​ភ្លាម​​  ដើម្បី​ឲ្យ​យើង​អាច​​​ខលសុំ​ជំនួយ​​​ពី​ឡាន​​ពេទ្យ​ ឬ​ប៉ូលិស​បាន​យ៉ាងរហ័ស​​​​ ។​​

3

​​​អ្វី​ដែល​កាន់​តែពិសេស​ជានេះ​ទៅ​ទៀត​នោះ​​ គឺ​បច្ចេក​វិទ្យា​​​​ Crash Detection ឬ​​ SOS  Emergency  អា​ច​ប្រើ​​មុខងារមួយ​នេះ​​​សុំ​ជំនួ​​យ​ពីខា​ង​​​ផ្នែក​សង្គ្រោះ​បន្ទាន់​ តាម​រយ:ការ​​ស្កេន​ប្រព័ន្ទផ្កាយ​​រណប​​ ​​​​ទោះ​បី​ជា​​​​​ទី​កន្លែង​​​​ដែល​មាន​គ្រោះថ្នាក់​នោះ នៅដាច់​ស្រយាល​ ភ្នំ​ និង​ព្រៃ​​ ក៏​ដោយ​​ឲ្យ​តែមា​ន​ទី​តាំង​ស្រលាស់​​​ល្អ ​អា​ច​សុំ​ជំនួយ​ពី​លើ​មេឃ​បាន​ហើយ​ ៕​

អត្ថបទដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia