កុំទុកយូរ! អ្នកប្រើ iPhone ឆាប់ដោះស្រាយវិធីនេះភ្លាម បើ Update ជំនាន់ចុងក្រោយ iOS 26 ហើយនៅតែស៊ីថ្មខ្លាំង
Khunna - ឃុនណា
SEPTEMBER 29 2025
អេឡិចត្រូនិក
1.9 K views
4 mins read

iOS 26 ត្រូវបានចេញផ្សាយជាសាធារណៈនៅលើវេបសាយផ្លូវការរបស់ខ្លួនកាលពីថ្ងៃ ទី ១៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានគោលបំណងសំខាន់ៗដើម្បីផ្លាស់ប្តូររូបរាងទាំងមូលនៃ iPhone ទៅជាការរចនាបែប Liquid Glass ថ្មី បូករួមនឹងការនាំយកនូវបច្ចេកវិទ្យា Apple Intelligence (AI) ដ៏ឆ្លាតវៃមកលើឧបករណ៍។

I Os 26 Beta Publique

មុខងារសំខាន់ៗរួមមានសមត្ថភាពបង្កើត Genmoji (Emoji ផ្ទាល់ខ្លួន), Live Translation (បកប្រែផ្ទាល់), មុខងារ Call Screening ដើម្បីច្រោះការហៅចូលរំខាន, និងការអាប់ដេតដ៏ធំមួយទៀតចំពោះកម្មវិធីសំខាន់ៗដូចជា Messages, Camera, និង Photos ដើម្បីផ្តល់នូវបទពិសោធន៍ប្រើប្រាស់ដែលកាន់តែរលូន ឆ្លាតវៃ និងមានសុវត្ថិភាពជាងមុន។ តែទោះជាយ៉ាងណាបញ្ហថ្មស៊ីខ្លាំងនៅតែជាបញ្ហាចម្បងសម្រាប់អ្នកប្រើ iPhone

iPhone 17 I Os 26

១. ដំណោះស្រាយសម្រាប់បញ្ហាបច្ចេកទេស (Bugs, ស៊ីថ្ម, យឺត)

+ រង់ចាំឱ្យប្រព័ន្ធដំណើរការចប់ (Wait for Indexing)

  • មូលហេតុ: បន្ទាប់ពី Update ប្រព័ន្ធ iOS ត្រូវការពេល ៣ ទៅ ៥ ថ្ងៃ (អាចរហូតដល់មួយសប្តាហ៍ បើអ្នកមាន Photos ច្រើន) ដើម្បីរៀបចំទិន្នន័យ (Indexing) ឯកសារ និង Apps ឡើងវិញ។ ក្នុងអំឡុងពេលនេះ ទូរស័ព្ទអាចឡើងកម្តៅ ដំណើរការយឺត និងស៊ីថ្មលឿន។
  • ដំណោះស្រាយ: ព្យាយាមប្រើធម្មតា ដោតសាកថ្មរាល់យប់ ហើយរង់ចាំរយៈពេលមួយសប្តាហ៍។

4zrbki Bcnv Jbb Zp Nb N8ngj

+ កែតម្រូវការកំណត់ថ្ម (Optimize Battery Settings)

  • បិទ Background App Refresh: ចូលទៅ Settings (ការកំណត់) > General (ទូទៅ) > Background App Refresh (ធ្វើឱ្យកម្មវិធីស្រស់ឡើងវិញពេលមិនប្រើ) ហើយ បិទ (OFF) សម្រាប់កម្មវិធីដែលមិនចាំបាច់ ឬបិទទាំងអស់តែម្តង។
  • កំណត់ទីតាំង (Location Services): ចូលទៅ Settings (ការកំណត់) > Privacy & Security (ឯកជនភាព និងសុវត្ថិភាព) > Location Services (សេវាកម្មទីតាំង) ហើយកែតម្រូវឱ្យ Apps ប្រើទីតាំងតែនៅពេលកំពុងប្រើប្រាស់ (While Using) ប៉ុណ្ណោះ។

 1x 1 (6)

+ ដោះស្រាយបញ្ហាដំណើរការ និង Bug

  • Update Apps: ចូលទៅ App Store ហើយចុច Update All (ធ្វើឱ្យទាន់សម័យទាំងអស់) ដើម្បីឱ្យ Apps របស់អ្នកត្រូវគ្នាជាមួយ iOS ជំនាន់ថ្មី។
  • រង់ចាំការ Update តូច (Minor Update): Apple តែងតែចេញ iOS ជំនាន់តូចៗ (ដូចជា iOS 26.0.1 26.1) បន្ទាប់ពីការ Update ធំ ដើម្បី ជួសជុល Bugs ស៊ីថ្ម និងកែលម្អដំណើរការ។ ត្រូវប្រាកដថាអ្នកបាន Update ភ្លាមៗនៅពេលមាន។

Hero Image

គូសបញ្ជាក់ផងដែរថា នៅពេលដែលអ្នកបាន Update រួចអ្នកគួរតែព្យាយាមអត់ធ្មត់ក្នុងរយៈពេល ៥ ទៅ ៧ថ្ងៃ។ ដើម្បីឲ្យគ្រប់ប្រព័ន្ធដំណើរការដើរត្រូវជាមួយនឹង System របស់ Apple។ និងព្យាយាម Update គ្រប់កម្មវិធីទាំងអស់ឡើងទៅជំនាន់ចុងក្រោយដែរ។

M21d443fe316a9050b7b58549741a42e41750409729505

ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយ Update អ្នកនឹងទទួលបានមុខងារប្លែកៗជាច្រើនដែលជាកំណែទម្រង់ថ្មីដោយក្នុងនោះមានតែម៉ូឌែល iPhone 17 series (រួមទាំង iPhone 17, 17 Pro, 17 Pro Max, និង Air), iPhone 16 series (រួមទាំង iPhone 16, 16 Plus, 16 Pro, និង 16 Pro Max), iPhone 15 series (រួមទាំង iPhone 15, 15 Plus, 15 Pro, និង 15 Pro Max), iPhone 14 series (រួមទាំង iPhone 14, 14 Plus, 14 Pro, និង 14 Pro Max), iPhone 13 series (រួមទាំង iPhone 13, 13 mini, 13 Pro, និង 13 Pro Max), iPhone 12 series (រួមទាំង iPhone 12, 12 mini, 12 Pro, និង 12 Pro Max), iPhone 11 series (រួមទាំង iPhone 11, 11 Pro, និង 11 Pro Max),iPhone SE (ជំនាន់ទី ២ និង ទី ៣) ប៉ុណ្ណោះដែលអាចដំឡើងបាន។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia