ការលួចចូលគ្រប់គ្រងគណនី Telegram មិនមែនជារឿងងាយស្រួលនោះឡើយ បើប្រៀបធៀបនឹងកម្មវិធីផ្ញើសារដទៃទៀត ដោយសារកម្មវិធីនេះត្រូវបានការពារដោយបច្ចេកវិទ្យាកូដនីយកម្មយ៉ាងរឹងមាំ។ ជាទូទៅ ចន្លោះប្រហោងដែលនាំឱ្យបាត់បង់ការគ្រប់គ្រងគណនី មិនមែនកើតចេញពីកង្វះខាតនៃប្រព័ន្ធសុវត្ថិភាពរបស់ Telegram នោះទេ ប៉ុន្តែភាគច្រើនបណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង។

ដូច្នេះហើយសូមប្រុងប្រយ័ត្នជាមួយការទទួលបានសារក្លែងបន្លំពី Telegram នរណាម្នាក់ ព្រោះបច្ចុប្បន្នករណីនេះគឺមានច្រើនខ្លាំងណាស់ ជាពិសេសចំពោះបុគ្គលិកដែលកំពុងធ្វើការតាមក្រុមហ៊ុន តែងតែជួបនូវបញ្ហានេះ ដូចជាលិខិតឯកសារផ្សេងៗ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ដូច្នេះសូមការពារឲ្យបានម៉ត់ចត់ចៀសវាងមានការបែកធ្លាយទិន្នន័យក្រុមហ៊ុនតាមរយៈការធ្វេសប្រហែលរបស់បុគ្គលិក។



ចំណុចគួរឱ្យសង្ស័យដែលអ្នកត្រូវចៀសវាងចុច៖
ឈ្មោះអ្នកផ្ញើមិនច្បាស់លាស់៖
- ឈ្មោះគណនីដែលផ្ញើសារមិនមែនជាឈ្មោះផ្លូវការរបស់ Telegram ទេ (Telegram ផ្លូវការប្រើឈ្មោះ Telegram ពេញលេញ)។ នេះជាបច្ចេកទេសមួយហៅថា Typosquatting (ប្រើអក្ខរាវិរុទ្ធខុសតិចតួច) ដើម្បីបោកបញ្ឆោត។
- តំណភ្ជាប់ (Link) ចម្លែក៖ តំណភ្ជាប់ https://lnk.ink/WcDKr មិនមែនជាតំណភ្ជាប់ផ្លូវការរបស់ Telegram ឡើយ។ តំណភ្ជាប់ដែលខ្លីៗ និងមិនស្គាល់ប្រភព អាចនាំទៅកាន់គេហទំព័រក្លែងក្លាយ (Phishing Site) ដែលត្រូវបានរចនាឡើងដើម្បីលួចព័ត៌មានគណនីរបស់អ្នក។
- សារគំរាមកំហែង ឬបង្ខំ៖ សារនិយាយថា គណនីរបស់អ្នកត្រូវបានដាក់ទង់សញ្ញាមានសកម្មភាពគួរឱ្យសង្ស័យ និងសូមបំពេញការងារក្នុងរយៈពេល 6 ម៉ោង បើមិនដូច្នេះទេ គណនីរបស់អ្នកនឹងត្រូវបានបិទជាស្ថាពរ។ Telegram ផ្លូវការមិនដែលផ្ញើសារគំរាមកំហែងបែបនេះដោយតម្រូវឱ្យអ្នកចុច Link ភ្លាមៗ ឬក្នុងរយៈពេលកំណត់ខ្លីនោះទេ។
- សារភ្ជាប់មកជាមួយតំណភ្ជាប់ខាងក្រោម: តំណភ្ជាប់ jjjlj.telegrlamd.shop រឹតតែបញ្ជាក់ពីភាពមិនប្រក្រតី។ នេះគឺជាតំណភ្ជាប់ក្លែងក្លាយដែលព្យាយាមធ្វើត្រាប់តាមឈ្មោះ Telegram។ ហាមដាច់ខាតកុំចុចតំណលីងនោះឲ្យសោះ យល់ល្អកុំឲ្យមានបញ្ហាទាន់ អ្នកទាំងអស់គ្នាអាច Block ចោលភ្លាមៗកាន់តែល្អ។


ក្រៅពីនេះនៅមាន File ជាច្រើនទៀតដែលគ្រោះថ្នាក់បំផុត សូមពិនិត្យមើលឲ្យច្បាស់ជាមុនសិនមុននឹងចុចមើល ឬទាញយក។ 
គូសបញ្ជាក់ផងដែរថា នៅកម្ពុជាយើងក៏មាននូវ សេវាការពារសន្តិសុខសាយប័រដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាដែលមានឈ្មោះថា ESET Cambodia ដោយផ្តល់ជូននូវសេវាកម្មយ៉ាងសម្បូរបែបដូចជា៖ ការពារកម្មវិធីមានមេរោគ (Malware & Virus), បិទគេហទំព័របោកប្រាស់ (Phishing Protection), ការពារទិន្នន័យផ្ទាល់ខ្លួន Anti-Theft (រកឃើញ និងគ្រប់គ្រងទូរស័ព្ទបាត់), ESET Cambodia នឹងរក្សាទិន្នន័យរបស់អ្នកឲ្យមានភាពរឹងមាំ និងអាចទប់ទល់បានយ៉ាងមានប្រសិទ្ធភាព ចំពោះមុខការគំរាមកំហែងនានាដែលកំពុងវិវឌ្ឍឥតឈប់ឈរ ក្នុងសម័យកាលឌីជីថលនេះ។

កុំអោយទូរស័ព្ទរបស់អ្នកក្លាយជាគោលដៅរបស់ Hacker ឲ្យសោះ ព្រោះការវាយប្រហារ Cyber កំពុងកើនឡើងរាល់ថ្ងៃ ដូច្នេះហើយ ត្រូវការការពារដោយ ESET Mobile Security ចំណាយតិចតែគុណភាពសុវត្ថិភាពរឹងមាំ គឺអាចការពារទូរស័ព្ទរបស់អ្នក 24/7។ សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទាក់ទងតាមរយៈ ESET Cambodia (092 666 833)។
