ប្រុងប្រយ័ត្ន! បើឃើញអាខោន Telegram មួយនេះផ្ញើរសារទៅសូម Block ជាបន្ទាន់
Khunna - ឃុនណា
MAY 3 2026
គន្លឹះល្អៗ
1.9 K views
2 mins read

ការលួចចូលគ្រប់គ្រង (Hack) គណនី Telegram មិនមែនជារឿងងាយស្រួលឡើយ បើធៀបនឹងកម្មវិធីផ្ញើសារដទៃទៀត ដោយសារប្រព័ន្ធនេះត្រូវបានការពារដោយបច្ចេកវិទ្យាអ៊ិនគ្រីប (Encryption) យ៉ាងរឹងមាំ។ ជាទូទៅ ចន្លោះប្រហោងដែលនាំឱ្យមានការបាត់បង់គ្រប់គ្រងគណនី មិនមែនកើតចេញពីខ្វះខាតនៃប្រព័ន្ធសុវត្ថិភាពរបស់ Telegram នោះទេ ប៉ុន្តែភាគច្រើនគឺបណ្ដាលមកពីការធ្វេសប្រហែសរបស់អ្នកប្រើប្រាស់ផ្ទាល់តែម្ដង។

Shutterstock 1621501870 Scaled

ដូច្នេះហើយសូមប្រុងប្រយ័ត្នជាមួយការទទួលបានសារក្លែងបន្លំពី Telegram នរណាម្នាក់ ព្រោះបច្ចុប្បន្នករណីនេះគឺមានច្រើនខ្លាំងណាស់។ 

ចំណុចគួរឱ្យសង្ស័យដែលអ្នកត្រូវចៀសវាងចុច៖

  • ឈ្មោះអ្នកផ្ញើមិនច្បាស់លាស់: ឈ្មោះគណនីដែលផ្ញើសារមិនមែនជាឈ្មោះផ្លូវការរបស់ Telegram ទេ (Telegram ផ្លូវការប្រើឈ្មោះ "Telegram" ពេញលេញ)។ នេះជាបច្ចេកទេសមួយហៅថា Typosquatting (ប្រើអក្ខរាវិរុទ្ធខុសតិចតួច) ដើម្បីបោកបញ្ឆោត។

Photo 1 2025 12 03 14 59 27

  • តំណភ្ជាប់ (Link) ចម្លែក៖ តំណភ្ជាប់ https://lnk.ink/WcDKr មិនមែនជាតំណភ្ជាប់ផ្លូវការរបស់ Telegram ឡើយ។ តំណភ្ជាប់ដែលខ្លីៗ និងមិនស្គាល់ប្រភព អាចនាំទៅកាន់គេហទំព័រក្លែងក្លាយ (Phishing Site) ដែលត្រូវបានរចនាឡើងដើម្បីលួចព័ត៌មានគណនីរបស់អ្នក។

Photo 2 2025 12 03 14 59 27

  • សារគំរាមកំហែង ឬបង្ខំ៖ សារនិយាយថា គណនីរបស់អ្នកត្រូវបានដាក់ទង់សញ្ញាមានសកម្មភាពគួរឱ្យសង្ស័យ និងសូមបំពេញការងារក្នុងរយៈពេល 6 ម៉ោង បើមិនដូច្នេះទេ គណនីរបស់អ្នកនឹងត្រូវបានបិទជាស្ថាពរ។ Telegram ផ្លូវការមិនដែលផ្ញើសារគំរាមកំហែងបែបនេះដោយតម្រូវឱ្យអ្នកចុច Link ភ្លាមៗ ឬក្នុងរយៈពេលកំណត់ខ្លីនោះទេ។

Photo 3 2025 12 03 14 59 27

  • សារភ្ជាប់មកជាមួយតំណភ្ជាប់ខាងក្រោម: តំណភ្ជាប់ jjjlj.telegrlamd.shop រឹតតែបញ្ជាក់ពីភាពមិនប្រក្រតី។ នេះគឺជាតំណភ្ជាប់ក្លែងក្លាយដែលព្យាយាមធ្វើត្រាប់តាមឈ្មោះ Telegram  ហាមដាច់ខាតកុំចុចតំណលីងនោះឲ្យសោះ យល់ល្អកុំឲ្យមានបញ្ហាទាន់ អ្នកទាំងអស់គ្នាអាច Block ចោលភ្លាមៗកាន់តែល្អ។

  • ក្រៅពីនេះនៅមាន File មួយទៀតដែលគ្រោះថ្នាក់បំផុត សូមពិនិត្យមើលឲ្យច្បាស់ជាមុនសិនមុននឹងចុចមើល ឬ Download ។ 

685147750 1391948162965210 509892368187929458 N

T C Pic   2025 12 03 T152324.485

ដើម្បីពង្រឹងសុវត្ថិភាពគណនីឱ្យកាន់តែរឹងមាំ អ្នកប្រើប្រាស់ត្រូវបានណែនាំឱ្យជៀសវាងការចុចលើតំណភ្ជាប់ (Link) ដែលមានភាពសង្ស័យពីប្រភពមិនច្បាស់លាស់។ ជាពិសេស ត្រូវតែបើកមុខងារផ្ទៀងផ្ទាត់ពីរដំណាក់កាល (Two-Step Verification) ជាដាច់ខាត ដើម្បីបន្ថែមរបាំងការពារមួយជាន់ទៀត និងទប់ស្កាត់រាល់ការប៉ុនប៉ងលួចចូលពីសំណាក់ជនអនាមិក។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia