យោងតាមរបាយការណ៍របស់ Ford Market បានបង្ហាញសមិទ្ធផលរបស់ Ford ប្រចាំឆ្នាំ ២០២៥ បានបង្ហាញឲ្យឃើញថា កំណើនចំណែកទីផ្សាររបស់ Ford បានកើនឡើង ០.៦% សម្រាប់ពេញមួយឆ្នាំ និង ០.៩% សម្រាប់ត្រីមាសចុងក្រោយ ដែលធ្វើឱ្យចំណែកទីផ្សារសរុបប្រចាំឆ្នាំកើនដល់ ១៣.២%។ ជោគជ័យនេះកើតចេញពីយុទ្ធសាស្ត្រផ្ដល់ជម្រើសចម្រុះដល់អតិថិជន ទាំងកម្រិតតុបតែង (Trim levels) និងប្រភេទម៉ាស៊ីន (Powertrain)។


- រថយន្ត Pick-up Hybrid លេខ ១៖ ចំនួនលក់រថយន្ត Hybrid សរុបរបស់ Ford បានបង្កើតកំណត់ត្រាថ្មីទាំងក្នុងត្រីមាសទី ៤ និងពេញមួយឆ្នាំ ដោយលក់ចេញបានសរុប ២២៨,០៧២ គ្រឿង។
- រថយន្ត SUV កៅអី ៣ ជួរ លេខ ១៖ Ford Explorer នៅតែជារថយន្ត SUV កៅអី ៣ ជួរដែលលក់ដាច់បំផុតនៅអាមេរិក ខណៈដែល Bronco បានបង្កើតកំណត់ត្រាលក់ប្រចាំឆ្នាំថ្មីរបស់ខ្លួន។
- រថយន្ត Van លេខ ១៖ Ford Pro Transit ដែលជារថយន្ត Van លក់ដាច់បំផុតនៅអាមេរិក បានបង្កើតកំណត់ត្រាលក់ប្រចាំឆ្នាំថ្មីជាមួយចំនួន ១៦១,៧៩៧ គ្រឿង។

- Ford Maverick៖ ដែលជារថយន្ត Pick-up មានតម្លៃសមរម្យបំផុតនៅអាមេរិក សម្រេចបានកំណត់ត្រាលក់ប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មាន គឺ ១៥៥,០៥១ គ្រឿង។

បច្ចុប្បន្ន Ford បានពង្រីកទីផ្សារទូទាំងសាកលលោក ខណៈសម្រាប់ទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន Ford មិនត្រឹមតែជាម៉ាករថយន្តធម្មតានោះទេ ប៉ុន្តែវាគឺជា "និមិត្តរូបនៃភាពរឹងមាំ និងភាពស៊ីវិល័យ" ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលប់។ ជោគជ័យរបស់ Ford នៅកម្ពុជាមានចំណុចគួរឱ្យចាប់អារម្មណ៍។ Ford (នាំចូលដោយក្រុមហ៊ុន RMA Cambodia) បានបង្កើតកំណត់ត្រាដ៏អស្ចារ្យ ដោយក្តោបក្តាប់ចំណែកទីផ្សាររថយន្ត Pick-up ថ្មីបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា៖ Ford Ranger, Ford Raptor, រថយន្ត SUV និងផ្សេងៗទៀត។ ចំណុចរបត់ដ៏ធំបំផុតសម្រាប់ Ford នៅកម្ពុជា គឺការបើករោងចក្រដំឡើងរថយន្ត Ford (RMA Automotive Cambodia) នៅលើទឹកដីកម្ពុជា។ សមិទ្ធផលទាំងនេះបង្ហាញថា Ford ជាម៉ាកយីហោមួយដែលល្បីដែលអាចជឿទុកចិត្តបានខ្ពស់ ជាមួយតម្លៃ គុណភាព សេវាកម្ម និងបច្ចេកវិទ្យាទំនើបដើរទាន់ជាមួយសម័យកាល។

គូសបញ្ជាក់ផងដែរថា រថយន្តខាងលើនេះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ Ford ខណៈដែល Ford Cambodia ក៏មានលក់នូវម៉ូឌែលមួយចំនួនដូចដែលបានរៀបរាប់ជូនផងដែរ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវ ឬសួរនាំព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 078 333 748 | 016 333 785 ឬគេហកទំព័រផ្លូវការ Ford Cambodia។
