Hyundai ioniq 6 ក្លាយជាឡានតួរឯក បង្អួតខ្លួនលើផ្ទាំងពាណិជ្ជកម្មក្នុង World Cup 2022 ​​​​​
Pheakdey Prem
DECEMBER 19 2022
យានយន្ត
214 views
2 mins read

អ្នក​ទាំងអស់​គ្នាដែល​បាន​​​ អង្គុយ​មើល​ FIFA World Cup 2022 តាំង​ពី​​​​ថ្ងៃចាប់​ផ្តើម​​ទី២០ ខែវិច្ឆកា ​ដល់​ថ្ងៃទី​១៨ ខែ​ធ្នូ​​ មកដល់​​​​​​​វគ្គ​ផ្តាច់​ព្រាត​​ ដែលប្រទេស​អាហ្សង់​ទីន​ជា​លើក​ពាន​​​​នារដូវ​កាល​នេះ។​  តើ​បងប្អូន​ទាំងអស់​គ្នា​​មាន​​បាន​ចាប់​អារម្មណ៍​ទៅ​​​​​​ ads ឬផ្ទាំង​ពាណិជ្ជកម្ម​​​ របស់​គឺ​ Hyundai ដែលមាន​​ ឡាន​​អគ្គិសនី​ Hyundai IONIQ 6 ​បា​ន​ចូល​​​រួមនិង​បង្ហាញមុខ​​​​​​​​​​ជាមួយ​ការប្រកួត​កីឡា​បាល់​ទាត់​ World Cup 2022?​ ​

800

​​ បើ​យោងតាម​​​ប្រភព​ពី​គេហទំ​ព័រ​​​ Hyundai News បាន​ឲ្យ​ដឹង​ថា​​ ក្នុង​ដំណើរ​ការ​​នៃ​ការ​​ដឹកជញ្ជូន​​​​​សម្រាប់​​​FIFA World Cup 2022 នៅ​ Qatar ប្រទសកាតា ​​រថយន្ត​របស់​​ Hyundai គឺ​មាន​ចំណែក​​​​​​​​​​​ ៥០%​​​ទៅ​​​​ហើយ​សម្រាប់​ការ​​ដឹក​អ្នក​ទស្សនា​​ និង​​កីឡា​បាល់​ទាត់​ជម្រើសជាតិ​គ្រប់​បណ្តា​ប្រទេស​​។​

1

តួ​យ៉ាង​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា​ រថយន្ត​ចំនួន​ ៦១៦គ្រឿង​​ ​​​​​​ដែល​​​ Hyundai បាន​​​យក​មក​បម្រើ​​លើ​សេវាកម្ម​ដឹក​ជញ្ជូន​​ និង​ជាដៃ​គូ​សហការ​​ឧ​បត្ថម្ភធំ​ ​​ក្នុងចំណោម​​​រថយន្ត​ទាំងអស់​​នោះ​​ រួម​មាន​​រថយន្តដែល​បាន​ប្រើ​ប្រាស់​​ថាមពល​ ​​អគ្គិសនី​ ​​​​ពាក់​កណ្ដាលអគ្គិសនី​ ​​និង​​ជាប្រភេទ​​ឡាន​​ក្រុង​ ​។​

Hyundai Ioniq 6 Ce Gravity Gold Matte (6)

​ជាមួយ​គ្នា​នេះផងដែរ​​ ក្នុង​ចំណោម​​រថយន្ត​​របស់​​ Hyundai ទាំងអស់​ មាន​តែ​​រថយន្ត​​អគ្គិសនី​​​​​  Hyundai IONIQ 6 តែមួយ​ប៉ុណ្ណោះ​ ដែល​គេបាន​យក​មក​ដាក់​ចូលក្នុង​ផ្ទាំង​ពាណិជ្ជកម្ម​ និង​រត់​​​ជុំ​វិញ​​​​​​​​ពហុ​កីឡដ្ឋាន​​ Lusail Stadium ក្នុង​ប្រ​ទេស​កាតា ។

​​​​​​​​​ចុះ​​អ្នក​ទាំងអស់​គ្នា​​​​គិត​យ៉ាង​ណា​ដែរ​​ ​​​​​​សម្រាប់​ការ​ដាក់​បង្ហាញ​​ IONIQ 6 ក្នុង​​​ FIFA World CUP 2022 ​នេះ គិត​ថា​​​ពាណិជ្ជកម្មទាំងនេះ​​​​​តម្លៃ​ប៉ុន្មាន​ដែរ​​ ខមិន​ម្នាក់​មួយ​មក​ ៕

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia