ដើម្បីលែងពិបាកស្មុគស្មាញច្រើន ក្នុងការផ្តាច់វេបសាយ ឬកម្មវិធីខាងក្រៅ (Third-Party Apps) ដែលបានភ្ជាប់ ឬទទួលសិទ្ធិចូលប្រើប្រាស់ (Access) គណនី Email (Google Account) របស់អ្នក អាចធ្វើតាមវិធីងាយៗដូចខាងក្រោម៖
- ចូលទៅកាន់ការកំណត់សុវត្ថិភាព (Security)
- បើក Browser ហើយចូលទៅកាន់គណនី Google របស់អ្នក៖ myaccount.google.com
- ចុចលើផ្ទាំង Security (សុវត្ថិភាព) នៅខាងឆ្វេងដៃ ឬនៅផ្នែកខាងលើ។
២./ ស្វែងរកកម្មវិធីដែលមានសិទ្ធិចូលប្រើ (Third-party access)
- អូសចុះក្រោមរហូតដល់ផ្នែក "Third-party apps with account access" (កម្មវិធី និងសេវាកម្មរបស់ភាគីទីបីដែលមានសិទ្ធិចូលប្រើគណនី)។
- ចុចលើ "Manage third-party access" (គ្រប់គ្រងសិទ្ធិចូលប្រើរបស់ភាគីទីបី)។
៣./ ផ្តាច់សិទ្ធិចូលប្រើ (Remove Access)
- អ្នកនឹងឃើញបញ្ជីឈ្មោះកម្មវិធី និងវេបសាយទាំងអស់ដែលអ្នកធ្លាប់បានចុច "Sign in with Google" ឬអនុញ្ញាតឱ្យចូលប្រើទិន្នន័យរបស់អ្នក។
- រកមើលកម្មវិធីដែលអ្នកលែងប្រើ ឬកម្មវិធីដែលអ្នកសង្ស័យ។
- ចុចលើឈ្មោះកម្មវិធីនោះ ហើយបន្ទាប់មកចុចលើប៊ូតុង "Remove Access" (ដកសិទ្ធិចូលប្រើ) ឬ "Delete connection" (លុបទំនាក់ទំនង)។
- បញ្ជាក់ការផ្តាច់ (Confirm)។
គូសបញ្ជាក់ផងដែរថា នៅពេលដែលអ្នកដកសិទ្ធិចូលប្រើ កម្មវិធីនោះនឹងលែងអាចចូលប្រើទិន្នន័យថ្មីពីគណនី Google របស់អ្នកបានទៀតហើយ។ បើសិនជាកម្មវិធីនោះបានយកទិន្នន័យចាស់ទៅរក្សាទុក អ្នកអាចនឹងត្រូវទាក់ទងពួកគេដោយផ្ទាល់ដើម្បីស្នើសុំលុបទិន្នន័យនោះចេញ។