ជាទូទៅផ្អែកលើទិន្នន័យសុវត្ថិភាព និងការវាយប្រហារតាមបច្ចេកវិទ្យា (Cyberattacks) ទៅលើ Telegram គេសង្កេតឃើញថា ប្រភេទគណនី Telegram ៣ ប្រភេទដែលងាយរងគ្រោះបំផុតគឺ៖

មូលហេតុប្រឈម៖ នេះជាកំហុសសុវត្ថិភាពធំបំផុត នៅពេលអ្នក Login ចូល Telegram លើឧបករណ៍ថ្មី វានឹងផ្ញើ Code (លេខសម្ងាត់) ទៅកាន់លេខទូរស័ព្ទរបស់អ្នកតាមរយៈ SMS ឬតាម Notification ក្នុង Telegram ផ្ទាល់។ បើគ្មាន 2FA ទេ ជនខិលខូចដែលលួចយក SMS Code របស់អ្នកបាន (តាមរយៈ Phishing, SIM Swapping, ឬ Malware) អាចចូលទៅកាន់គណនីរបស់អ្នកភ្លាមៗ ហើយបណ្តេញអ្នកចេញពីគណនីរបស់អ្នកថែមទៀតផង។ ត្រូវតែ បើកមុខងារ Two-Step Verification (Cloud Password) ក្នុង Settings របស់ Telegram។

២./ អាខោនដែល ចូលរួមក្នុង Group/Channel លក់-ដូរ ឬលេងឆាតប្លែកៗ (Scam & Illicit Groups)
មូលហេតុប្រឈម៖ ក្រុមឬឆានែលទាំងនេះ គឺជាកន្លែងដែលជនខិលខូចចែកចាយ៖ Phishing Links៖ តំណភ្ជាប់ក្លែងក្លាយដែលបន្លំជា Page របស់ Telegram ឬគេហទំព័រផ្តល់រង្វាន់/ការងារ ដើម្បីបោកបញ្ឆោតឲ្យអ្នកបញ្ចូលលេខទូរស័ព្ទ និង Code ផ្ទៀងផ្ទាត់ Malware Files៖ ឯកសារ ឬរូបភាពដែលមានកូដមេរោគលាក់បាំង។ Bot ប្លែកៗ៖ ការចុច Start Bot ដែលមិនស្គាល់អត្តសញ្ញាណ អាចនាំឲ្យមានការលួចទិន្នន័យ ឬចូលរួមក្នុងសកម្មភាពខុសច្បាប់ដោយមិនដឹងខ្លួន។ សូមកុំចុចលើ Link ឬ កុំ Download File ពីប្រភពដែលមិនទុកចិត្ត។ បើមានការសង្ស័យ ត្រូវពិនិត្យមើល Active Sessions ក្នុង Settings ដើម្បី Log Out ឧបករណ៍ដែលមិនស្គាល់ភ្លាមៗ។

៣./ អាខោនដែល មិនបានលាក់ព័ត៌មានផ្ទាល់ខ្លួន (Poor Privacy Settings)
មូលហេតុប្រឈម៖ ការកំណត់ឲ្យអ្នកដទៃអាចឃើញព័ត៌មានរបស់អ្នក ធ្វើឲ្យជនខិលខូចងាយស្រួលធ្វើ Social Engineering (ការបោកបញ្ឆោតដោយប្រើព័ត៌មានផ្ទាល់ខ្លួន)។ មិនបានលាក់លេខទូរស័ព្ទ: អនុញ្ញាតឲ្យអ្នកមិនស្គាល់មុខអាចស្វែងរកអ្នកបាន។ មិនបានលាក់ Last Seen ឬ Profile Picture៖ ព័ត៌មានទាំងនេះត្រូវបានគេយកទៅប្រើដើម្បីបង្កើតអាខោនក្លែងក្លាយ (Impersonation) បោកប្រាស់មិត្តភក្តិរបស់អ្នក។

គូសបញ្ជាក់ផងដែរថា ដើម្បីការពារគណនី Telegram របស់អ្នកពីការ Hack ទីមួយ ត្រូវបើក Two-Step Verification (2FA) ជាមួយនឹងពាក្យសម្ងាត់រឹងមាំ និង Email សង្គ្រោះ។ ទីពីរ ត្រូវកំណត់ "Phone Number" ទៅជា Nobody និងកំណត់ "Calls" រួមទាំង "Groups" ទៅជា My Contacts ក្នុង Privacy Settings ដើម្បីការពារឯកជនភាព។ ទីបី ត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះ Phishing ដោយមិនត្រូវចុចលើ Link ឬបញ្ចូល Code ផ្ទៀងផ្ទាត់ទៅកាន់កន្លែងគួរឲ្យសង្ស័យឡើយ។
