Disappearing messages គឺជាមុខងារឯកជនភាពនៅក្នុងកម្មវិធីផ្ញើសា រដែលសារនឹងរលាយបាត់ដោយស្វ័យប្រវត្តិបន្ទាប់ពីរយៈពេលកំណត់ ២៤ ម៉ោង។ មុខងារនេះត្រូវបានប្រើជាញឹកញាប់សម្រាប់ភាពឯកជន និងសុវត្ថិភាពកាន់តែប្រសើរ។
- ចូលទៅកាន់ Messenger រួចចុចចូលការសន្ទនាឆាតណាមួយដែលអ្នកពេញចិត្ត
រួចចូលទៅកាន់ផ្នែកខាងលើនៃអាខោនបុគ្គលដែលយ់ងបានឆាតជាមួយ
បន្ទាប់មកទៀតអូសចុះក្រោម ដោយកពាក្យ Disappearing messages
ចុចយកពាក្យ ២៤ ម៉ោង
នោះវានឹងលោតសញ្ញាឲ្យអ្នកដឹងនៅលើ Screen Chat
គូសបញ្ជាក់ផងដែរថា ប្រសិនបើភាគីណាមួយក្នុងសន្ទនានោះបានលួច Screenshot ឆាតដែលបានលេង ឬកំពុងលេង នោះវានឹងលោតសញ្ញាឲ្យដឹងទៅដល់បុគ្គលម្ខាងទៀតដោយបង្ហាញជាភស្តុតាងលើអេក្រង់ឆាត។
អត្ថបទដោយ៖ ងួន ឃុនណា