បងប្អូនទាំងអស់គ្នាប្រហែលជាធ្លាប់បានឃើញរួចមកហើយនូវគំនូរជីវចលបែប Stop Motion ដូចជា Shuan The Sheep ដែលយើងស្គាល់ថាជាតុក្តាចៀម ហើយសម្រាប់គំនូរជីវចលនេះគឺមានចលនារស់រវើកនិងមានភាពទាក់ទាញផងដែរ។ ចុះអ្នកដែលធ្លាប់គិតថាចង់ធ្វើវាដោយខ្លួនឯងដែរទេ?
ថ្ងៃនេះចាបខៀវ Technolgoy Cambodia នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីអេបនៅលើទូរស័ព្ទមួយដែលអាចជួយឲ្យអ្នកទាំងអស់គ្នាបង្កើតវីដេអូបែប Stop Motion បានដោយមិនចាំបាច់សាំញ៉ាំច្រើន។
ដំណាក់កាលទី១
- ចូលទៅទាញយកអេបមួយឈ្មោះ Stop Motion Studio ទាំងក្នុង Android និង iOS
- បន្ទាប់មកទៀតចុចលើពាក្យ Get Start រួចចុចលើពាក្យ New Movie
ដំណាក់កាលទី២
- ចុចលើសញ្ញាកាមេរ៉ា រួចធ្វើការថតរូបទៅលើចលនាអ្វីមួយម្តងមួយប៉ុស្តិ៍ៗ
- បន្ទាប់ពីថតគ្រប់ចលនារួចហើយអ្នកអាចថយក្រោយវិញធ្វើការប្តូរ Frame Rate
- ចុចលើសញ្ញា Setting រួចធ្វើការប្តូរ Frame Rate ដើម្បីឲ្យវីដេអូមានលក្ខណៈ Smooth ល្អ
- ដូច្នេះអ្នកអាចបង្កើតវីដេអូបែប Stop Motion មួយបានហើយ។
គូសបញ្ជាក់ផងដែរថាសម្រាប់អេប Free មួយនេះគឺមិនមានមុខងារច្រើនដូចជាមួយនឹងអេបដែលគិតលុយនោះទេ ប៉ុន្តែអ្នកអាចប្រើប្រាស់វាដើម្បីជួយធ្វើវីដេអូបែប Stop Motion នេះបាន។
អត្ថបទដោយ៖ រិន មករា