មិនមែនលំៗទេ! HONOR ដាក់លក់ស្មាតហ្វូនស៊េរីថ្មី HONOR 600 Series 5G តម្លៃ 499$ បំពាក់នូវ បច្ចេកវិទ្យាAI "បំប្លែងរូបភាពទៅជាវីដេអូ" ដំបូងគេបង្អស់នៅកម្ពុជា
Mean Soty
MAY 10 2026
PR
3 mins read

[ភ្នំពេញ - ថ្ងៃទី ៩ ឧសភា ២០២៦] ក្រុមហ៊ុន HONOR Cambodia បានធ្វើការអង្រួនទីផ្សារស្មាតហ្វូនក្នុងស្រុក ដោយប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូន HONOR 600 Series ចំនួន ២ ម៉ូដែលគឺ HONOR 600 និង HONOR 600 Pro ក្រោមវត្តមានចូលរួមយ៉ាងកុះករពីសំណាក់តារាៗ និងអ្នកជំនាញបច្ចេកវិទ្យាល្បីៗ។

ព្រឹត្តិការណ៍ដ៏អធិកអធមនេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ SUN & MOON ដោយមានការចូលរួមពីសំណាក់បុគ្គលល្បីៗជាច្រើនរូបដូចជា៖ លោក ជា វណ្ណរិទ្ធ, កញ្ញា សៀ នាង, លោក Kem Sovanna, Nam View, Film Reel, Bou Chandaneth, ដានជើង, Sopea Reach និងអ្នកសារព័ត៌មានជាតិជាច្រើនស្ថាប័ន។

Img 8706

HONOR 600 Series មិនត្រឹមតែមានរូបរាងប្រណីត និងផ្ដល់ផាសុកភាពក្នុងការកាន់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានភាពធន់កម្រិតកំពូល SGS ផ្កាយប្រាំ ការពារការជ្រុះ ការឆ្កូត និងមានអាវក្រោះការពារទឹក និងធូលីកម្រិត IP68, IP69, IP69K។ ស្មាតហ្វូននេះមានគែមអេក្រង់ស្ដើងបំផុតត្រឹម 0.98mm និងកម្រិតពន្លឺអេក្រង់ AMOLED ខ្ពស់ដល់ទៅ 8000 nits។

ឥលូវនេះចូលក្រឡេកមកមើលកាមេរ៉ាវិញម្តង! HONOR 600 Series សុទ្ធតែបំពាក់នូវកាមេរ៉ា AI ជំនាន់ថ្មី ថតច្បាស់ស្អាតនៅពេលយប់ ពោលគឺ បំបែកកំណត់ត្រាថ្មីជាមួយកាមេរ៉ា 200MP អមដោយបច្ចេកវិទ្យា AI ឈានមុខគេ៖

•  AI Image to Video 2.0: មុខងារដំបូងគេដែលអាចបំប្លែងរូបភាពទៅជាវីដេអូយ៉ាងងាយស្រួល លឿនរហ័សទាន់ចិត្ត

•  AI Ultra Night & Super Night Zoom: ថតរូបពេលយប់បានច្បាស់ដូចថ្ងៃ។

•  Multi-Shaped Bokeh: ប្តូររាងពន្លឺ Bokeh ជាផ្កាយ ឬបេះដូង បង្កើតសិល្បៈរូបភាព Portrait។

•  Supermoon 2.0: ថតរូបព្រះច័ន្ទបានច្បាស់ក្រឡែតដោយមិនបាច់ប្រើជើងទម្រ។

សម្រាប់កាមេរ៉ាមុខវិញថតរូបវីដេអូស៊ែលហ្វីបានយ៉ាងច្បាស់ស្អាតល្អជាមួយនឹងទំហំកាមេរ៉ាមុខរហូតដល់ 50MP ត្រូវម៉ាច់សម្រាប់យុវវ័យសម័យ។

Img 8690

Img 8716

Img 8697

Img 8698

HONOR 600 មានថាមពលថ្មធំ 7000mAh បច្ចេកវិទ្យាសាកថ្មលឿនរហ័សទាន់ចិត្ត HONOR SuperCharge 80W ប្រើប្រាស់បន្ទះឈីប Snapdragon 7 Gen ជំនាន់ទី4 ។ 

Img 8700

ចំណែកឯ HONOR 600 Pro ត្រូវបានបំពាក់នូវបច្ចេកវិទ្យាសម្បូរបែបដូចគ្នានឹង HONOR 600 គ្រាន់តែក្រុមហ៊ុនធ្វើការអាប់ដេតបន្ថែមដោយប្រើប្រាស់នូវបន្ទះឈីប Snapdragon ជំនាន់ទី8 Elite, កាមេរ៉ា Telephoto 50MP, និង Wireless Charging 50W។ 

Img 8696

HONOR 600 Series មកជាមួយ ៣ ពណ៌ដ៏ទាក់ទាញគឺ៖ Golden White, Black, និង Orange ។ HONOR 600: RAM 16GB(8GB+8GB) + ROM 256GB តម្លៃ 499$, និង RAM 24GB(12GB+12GB) +ROM 256GB តម្លៃ 529$ មានថែមកាដូសរុប 129$រួមមាន នាឡិកាដៃឆ្លាតវៃ HONOR  Choice InfoWear Watch   2 Pro, Premium Case និង  ស្គ្រីនការពារអេក្រង់ ។

Img 8695

HONOR 600 Pro: RAM 12GB (12GB+12GB) + ROM 256GB តម្លៃ 749$ មានថែមកាដូសរុប 229$ រួមមាននាឡិកាដៃឆ្លាតវៃ HONOR Choice InfoWear Watch 2i, កាសឥតខ្សែ HONOR Choice Earbuds Clip, Premium Case និង  ស្គ្រីន ការពារ អេក្រង់។

Img 8707

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia