សូមស្វាគមន៍ការសម្ពោធផលិតផល 2 ក្នុងពេលតែមួយ! នៅថ្ងៃទី24 ខែមីនា ក្រុមហ៊ុន HONOR ប្រចាំប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីជាផ្លូវការគឺ HONOR Pad X8b & HONOR X8d ដោយមានការចូលរួមពី KOL ល្បីៗជាច្រើនរួមមាន ជេននី (Jennie), សៀ នាង (Sea Neang), ហាវ ហៀង (Hav Heang), អាលីហ្សា (Alisa), Tech Reviewer ដ៏ល្បី ហ្វីម រៀល (Film Reel) និង MC គឺលោក ដេវីត (David) ព្រមទាំងបងប្អូនមិត្តអ្នកសារព័ត៌មានល្បីៗនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងកម្មវិធីសម្ពោធនេះ អ្នកចូលរួមទាំងអស់បានទទួលបទពិសោធន៍យ៉ាងពិសេស តាមរយៈកម្មវិធីដ៏សម្បូរបែបដូចជា ការធ្វើបទបង្ហាញពីផលិតផល HONOR Pad X8b និង HONOR X8d ដែលបង្ហាញពីសមត្ថភាពពិសេសៗ បច្ចេកវិទ្យាថ្មីៗ ព្រមទាំងមានការសម្តែងពីតារាកិត្តិយសល្បីៗ ដែលបាននាំមកនូវភាពសប្បាយរីករាយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក៏មានកម្មវិធី Talkshow ពី KOLs ដើម្បីចែករំលែកបទពិសោធន៍ពិតៗពីការប្រើប្រាស់ផលិតផលទាំងពីរនេះ។
HONOR X8d មិនត្រឹមតែជាស្មាតហ្វូនទេ តែប្រៀបដូចមានជំនួយការនៅក្នុងដៃសំខាន់ៗដូចជា ៖
. AI Button 2.0 (AI Screen Translator \ AI Voice cloning detecting)
. AI Long Press (Circle to Search \ AI Summary \ AI subtitle)
. Double Click (AI memory 2.0 \ Single Press \ និង AI ផ្សេងៗទៀតជាច្រើន)
. HONOR X8d មាន RAM 16GB (8+8GB) | ROM 128GB
. HONOR X8d មាន 3 ពណ៌ Light Blue, Velvet Black, Velvet Grey
សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ HONOR Pad X8b តម្លៃត្រឹមតែ $179 (WIFI) | $199 (LTE) ថែមកាដូដូចជា Case, Screen និង Keyboard។ សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍ HONOR X8d តម្លៃ $249 ថែមកាដូ ដូចជា Case, Screen និង Speaker៕

