ថ្មីៗនេះ យោងតាមប្រភពពីគណនីហ្វេសប៊ុក លោក Keisuke Honda បានបង្ហោះនៅ Caption បង្ហាញពីចំណាប់អារម្មណ៍របស់គាត់ទៅលើប្រទេសមួយចំនួន ដែលរូបលោកចាប់អារម្មណ៍ចង់ទៅបង្វឹកក្រុមបាល់ទាត់នៅប្រទេសទាំងនោះ បន្ទាប់ពីបានចាក់ចេញពីប្រទេសកម្ពុជា។
ក្នុងខ្លឹមសារដែលលោក Honda បានសរសេររៀបរាប់កាលពីប៉ុន្មានម៉ោងមុន បានឲ្យដឹងថា៖ “ក្នុងនាមខ្ញុំជាគ្រូបង្វឹក, ខ្ញុំចាប់អារម្មណ៍លើ Oman NZ UAE ប្រទេសថៃ និងប្រទេសមួយចំនួនទៀត ដែលចង់ទៅលេង Worl Cup ក្រោយនេះ នៅឆ្នាំ២០២៦” ។
គួរជំរាបផងដែរថា លោក Keisuke Honda បានចាកចេញក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីជំនួបកម្ពុជា ប៉ះនឹង ឥណ្ឌូនេស៊ី ជាលទ្ធផលកម្ពុជាត្រូវបានចាញ់ ក្នុងលទ្ធផល ១ ទល់នឹង ២ ។ ម្យ៉ាងវិញទៀតលោក Honda បានចំណាយពេលជាមួយក្រុមបាល់ទាត់កម្ពុជាយើងរយ:ពេល ៥ឆ្នាំ៕
អត្ថបទ៖ ព្រឹម ភក្តី