សាលា Harvard ត្រូវបាន ត្រាំ ផ្អាកជំនួយជាង ២ពា.ន់លា.ន$ និងលែងឲ្យទទួលសិស្សបរទេស ព្រោះមូលហេតុធំ១នេះ
SOKLY - កូនផ្កាឈូក
APRIL 18 2025
ឌីជីថល
2.6 K views
1 min read

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក កំពុងបង្កកប្រាក់ជំនួយឥតសំណងចំនួន 2.2 ពាន់លានដុល្លារ ទៅកាន់សាកលវិទ្យាល័យ Harvard និងគម្រាមដកសិទ្ធិសាលាដ៏ល្បីឈ្មោះមួយនេះមិនឱ្យទទួលនិស្សិតបរទេសទៅរៀនទៀតឡើយ។

ប្រភពដដែលបានឱ្យដឹងថា ការបង្កកលុយក្នុងចំនួនខាងលើនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពី សាកលវិទ្យាល័យ Harvard បានបដិសេធទាំងស្រុងទៅលើការទាមទាររបស់រដ្ឋបាល Trump ដែលមានបំណងចង់លុបបំបាត់កម្មវិធី DEI របស់សាលា និងត្រួតពិនិត្យនិស្សិតអន្តរជាតិក្រោមមូលហេតុបារម្ភទៅលើបញ្ហាមនោគមវិជ្ជា រួមទាំងការប្រឆាំងនឹងសាសនា។

កម្មវិធី DEI (DEI Program) នៅក្នុងប្រព័ន្ធអប់រំគឺគេចង់សំដៅទៅលើ គំនិតផ្ដួចផ្ដើមដែលមានបំណងលើកកម្ពស់ភាពចម្រុះ សមធម៌ និងឱ្យមនុស្សគ្រប់គ្នាអាចចូលរៀនបានដោយមិនគិតពីប្រវត្តិ មិនរើសអើងពូជសាសន៍ ពណ៌សម្បុររបស់ពួកគេឡើយ។

ដើម្បីបញ្ជាក់ពីហេតុផលនៃការបដិសេធសំណើរខាងលើ អ្នកនាំពាក្យរបស់សាកលវិទ្យាល័យ Harvard លោក Alan Garber បានលើកឡើងថា «រដ្ឋាភិបាល មិនថាគណបក្សណាអ្នកកាន់អំណាចក៏ដោយ ក៏មិនមានសិទ្ធិក្នុងការកំណត់ថា សាកលវិទ្យាល័យឯកជនគួរតែបង្រៀនបែបណា ឬជ្រើសរើសសិស្សបែបណាឱ្យចូលរៀនឡើយ»

30

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia