មេធំ OceanGate គ្រោងបញ្ជូនមនុស្ស ១០០០នា.ក់ ទៅកាន់ភពសុក្រក្នុងឆ្នាំ២០៥០ ថែមទាំងបោះសម្តីបែបនេះ
SOKLY - កូនផ្កាឈូក
SEPTEMBER 9 2025
នវានុវត្តន៍
14 views
1 min read

OceanGate ដែល​ជា​ក្រុមហ៊ុន​ដំណើរការ​នាវាមុជទឹក Titan ទើបបង្ក​សោ​នាដកម្ម​​ផ្ទុះ​ស្លាប់​មនុស្ស​៥​នាក់ ថ្មី​ៗ​នេះបានបង្ហាញគម្រោងនឹងបញ្ជូនមនុស្ស១០០០នាក់ទៅកាន់ភពសុក្រក្នុងឆ្នាំ២០៥០។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Business Insider។

Img 1611

សហស្ថាបនិកលោក Guillermo Söhnlei ចង់ឃើញមនុស្ស ១០០០នាក់ ទៅរស់នៅលើផ្ទៃដីភពសុក្រ ដែលជាភពក្តៅបំផុតនៅក្នុងប្រពន្ធព្រះអាទិត្យ នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «នេះជាក្តីស្រមៃតូចមួយ បើធៀបនឹងផែនការបញ្ជូនមនុស្សមួយលាននាក់ទៅកាន់អង្គារក្នុងឆ្នាំ២០៥០»

Img 1612

អ្នកជំនួញជនជាតិអាមេរិករូបនេះបានបន្តទៀតថា៖ «តាំងពីអាយុ១១ឆ្នាំមកម្ល៉េះ ខ្ញុំមានក្តីប្រាថ្នាចង់ដឹកនាំមនុស្សជាតិទៅរស់នៅក្នុងភពផ្សេងៗជាច្រើន។ ខ្ញុំមានក្តីសុបិនដដែលៗចង់ក្លាយជាមេទ័ពដំបូងគេដាក់អាណានិគមលើភពអង្គារ។ ក្រោយមកលោក Elon Musk មានក្តីប្រាថ្នាស្រដៀងគ្នាសម្រាប់ភពអង្គារ ប៉ុន្តែភពសុក្រ គឺជាភពចម្លែកមួយ ហើយវាក៏ជាភពមួយទាក់ទាញបំផុតក្នុងកាឡាក់ស៊ីផងដែរ»

Img 1613

ក្នុងនោះគម្រោង Humans2Venus របស់លោក Söhnlein ដែលនឹងបញ្ជូនមនុស្សទៅរស់នៅភពសុក្រក្នុងឆ្នាំ២០៥០ ត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវឈ្មោះ Khalid Al-Ali និងកំពុងខិតខំអភិវឌ្ឍបច្ចេកវិទ្យាកាន់តែទំនើបដើម្បីកាត់បន្ថយការចំណាយលើការបាញ់បង្ហោះ និងផ្តល់មូលនិធិដល់គម្រោងអវកាសដោយមិនចាំបាច់ចំណាយថវិកាពីរដ្ឋាភិបាលឡើយ។

ជាមួយគ្នានេះដែរ ថ្វីត្បិតភពសុក្រជាភពក្តៅបំផុតក្នុងប្រពន្ធព្រះអាទិត្យ បរិយាកាសត្រូវបានបង្កើតឡើងដោយឧស្ម័នផ្ទះកញ្ចក់ ពពកផ្ទុកអាស៊ីតស៊ុលហ្វួរិក និងមានកម្តៅក្តៅខ្លាំងរហូតសីតុណ្ហភាពអាចហក់ឡើងដល់ ៤៧៥ អង្សារសេក៏ពិតមែន ប៉ុន្តែលោក Söhnlein ជឿជាក់យ៉ាងមុតមាំថា បេសកម្មនេះប្រាកដជាអាចទៅរួច៕

Img 1614

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia