ទីបំផុតរកឃើញហើយ! នេះជាសិស្សនិទ្ទេស A លំដាប់ពិន្ទុ ១០០.០០០ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៦
Khunna - ឃុនណា
SEPTEMBER 2 2026
ឱកាស
15.3 K views
2 mins read

យោងតាមការចុះផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ពីការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០-១១ សីហា ២០២៦ បានឲ្យដឹងថា៖

 

 

  • និទ្ទេស A មានចំនួនសរុប ២ ០២២នាក់
  • និទ្ទេស B មានចំនួនសរុប ៨ ៨៤៨នាក់
  •  និទ្ទេស C មានចំនួនសរុប ២៣ ៤២២ នាក់
  • និទ្ទេស D មានចំនួនសរុប ៤៤ ៨៦៩នាក់
  • និទ្ទេស E មានចំនួនសរុប ៤៦ ៨១៤នាក់

 

Img 0761

ក្នុងនោះផងដែរមានបេក្ខជនប្រឡងមួយរូបដែលមានឈ្មោះថា សេន កេតរ៍ស័កធនិន ទទួលបាន និទ្ទេស A (ពិន្ទុ ១០០.០០០ / លំដាប់ថ្នាក់ TOP 1 នៃបេក្ខជនប្រឡងទាំងអស់) ដែលមកពី សាលារៀន អារីហ្សូន (Arizon School - សាខាខេត្តសៀមរាប)។

792207381 1059767423425752 9133077773103400461 N

ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី ០២ កញ្ញា ឆ្នាំ២០២៦ ក្រសួងអប់រំកំពុងតែបន្តប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅតាមបណ្តាមណ្ឌលប្រឡង និងផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការរបស់ ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់បេក្ខជន មាតាបិតា អាណាព្យាបាល និងសាធារណជន ក្នុងការទទួលបានព័ត៌មានអំពីលទ្ធផលប្រឡងប្រកបដោយភាពឆាប់រហ័ស និងច្បាស់លាស់។

គូសបញ្ជាក់ផងដែរថា សាលារៀន អារីហ្សូន សាខាខេត្តសៀមរាប ផ្តល់ជូននូវការអប់រំប្រកបដោយគុណភាព ព្រមទាំងមានកម្មវិធីផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមជារៀងរាល់ខែ។ សម្រាប់ឆ្នាំសិក្សាថ្មី ដែលនឹងចូលរៀននៅ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ សាលារៀនមានការផ្តល់ជូនអាហារូបករណ៍ ៣៩% សម្រាប់សិស្សដែលផ្ទេរចូល រួមជាមួយនឹងកម្មវិធីសិក្សា ៣ភាសា (ខ្មែរ អង់គ្លេស និងចិន) ក្នុងពេលតែមួយ, កម្មវិធីចំណេះទូទៅខ្មែរ (ចាប់ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២), កម្មវិធីចំណេះទូទៅភាសាអង់គ្លេស (Nursery - Level 12) ព្រមទាំងមានថ្នាក់ភាសាអង់គ្លេស និងចិនក្រៅម៉ោងផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 081 900 825។​ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia