Google បានបញ្ចេញស្មាតហ្វូនកម្រិតថវិកាត្រកូល A-Series ដោយមកម្តងនេះតម្លៃក៏ធូរ ថ្មក៏កាន់បានយូរ ប៉ុន្តែមានចំណុចមួយចំនួននៅខ្សោយនៅឡើយបើធៀបជាមួយនឹង Pixel 6 និង Pixel 6 Pro នេះបើយោងតាមការបង្ហាញរបស់ GSMARENA ។
ចំពោះ Pixel 6a នេះមានទំហំតូចជាង 6.1អ៊ីញ ដោយមានអេក្រង់ប្រភេទ OLED អាចបង្ហាញបានទំហំ 2400X1080px និងមាន Refresh Rate ត្រឹមតែ 60Hz ប៉ុណ្ណោះ ដែលទាបជាង Pixel 6 និង Pixel 6 Pro ។
ម្យ៉ាងទៀតចំពោះរូបរាងវិញក៏ស្រដៀងគ្នាខ្លាំងជាមួយនឹងម៉ូឌែល Pixel ទាំង2 ខាងលើដែរ ដោយវាមានគែមស្រោបទៅដោយអាលុយមីញ៉ូមជុំវិញ ប៉ុន្តែចំពោះអេក្រង់មុខវិញបានបំពាក់ជាមួយនឹងកញ្ចក់ Gorilla Glass 3 រីឯខ្នងខាងក្រោយគឺធ្វើចេញពីផ្លាស្ទីក។ លើសពីនេះទៅទៀត Pixel 6a ក៏មានកម្រិតនៃការជ្រាបទឹក IP 67 ផងដែរ។
Pixel 6a ដំណើរការទៅដោយ Google Tensor SoC មាន RAM 6GB ប្រភេទ LPDDR5 រួមជាមួយនឹងអង្គផ្ទុក 128GB UFS 3.1 ផងដែរ។ ហើយវាក៏បានបំពាក់ជាមួយនឹងកាមេរា2គ្រាប់ ដោយលែនទី1 ទំហំ 12.2MP f/1.7 មាន Stabilization និងលែនទី2គឺដូចគ្នាទំហំ 12MP f/2.2 ប្រភេទ ultra-wide។ រីឯ កាមេរាមុខវិញត្រឹមតែ 8MP f/2.0 តែប៉ុណ្ណោះ ។
បើក្រឡេកទៅមើលថ្មវាវិញគឺ មានទំហំតូចជាង 4410mAh ទៅទៀត ប៉ុន្តែបើប្រើប្រាស់ជាញឹកញ៉ាប់អាចកាន់បាន24ម៉ោង ប្រសិនបើបើកមុខងារ Battery Saver Mode អាចកាន់បានរហូតដល់ 72ម៉ោង។ ចំពោះតម្លៃ $449 នេះគឺជាតម្លៃនៅក្រៅស្រុក។
អត្ថបទដោយ៖ រិន មករា