​​​​​​​​​សន្សំ​លុយ​ទុកហើយ​​នៅ?​ GM បញ្ចេញ​ឡា​នអគ្គិសនី​ Pickup ​តម្លៃ​​ជាង​10ម៉ឺន$ ចេញ​លក់​នៅឆ្នាំ២០២៤
Pheakdey Prem
OCTOBER 23 2022
យានយន្ត
134 views
1 min read

នៅ​​ឆ្នាំ​២០៥០​​ ​ក្នុង​វិ​ស័យ​​ដឹក​​​ជញ្ជូន​​ទាំង​អស់​​​ត្រូវ​​​ប្រើ​​​​​​ប្រាស់​​​​ថាមពល​អគ្គិសនី​​​​ ​​ដោយ​ឡែក​​​​សម្រាប់​ក្រុម​ហ៊ុន​​មួយចំនួន​​នៅ​សហរដ្ឋអាមេរិក​​បាន​កំណត់​​គោល​ដៅ​​ក្នុង​ការ​​អភិវឌ្ឍ​​​​​​​​​ផលិត​​រថយន្ត​​អគ្គិសនី​សុទ្ធ​​ត្រឹម​​ឆ្នាំ២០៣៥ ជា​ក់​ស្តែង​​​​​ដូចជា​ក្រុ​ម​ហ៊ុន​ GM (General Motor) បាន​ដាក់​ផែន​ការ​​​នៅ​ឆ្នាំ២០៣៥ ដើម្បី​ផលិត​រថយន្ត​​អគ្គិសនី​សុទ្ធ​​ ​​​​​។​ បច្ចុប្បន្ន​​​នេះ​​​ GM បាន​​​​​កំពុង​​​​​ផលិត​​រថយន្ត​អគ្គិសនី​​​​​​ហើយ​ ដូច ​GMC Hummer EV  និង​ Chevy Silverado ជា​ដើម​។​

​​យោងតាម​ប្រភព​ពី​ Yahoo finance  បាន​ឲ្យដឹងថា​ ក្រុមហ៊ុន​បុត្រ​​សម្ពន្ធ​​​របស់​GM  គឺ GMC បាន​ចេញ​​​​ផលិត​រថយន្ត​​​អគ្គិសនី​​​ប្រភេទភីប​អាប់​​​ថ្មី​​ GMC Sierra Denali ​​​​​​​​​ Edition 1 ​នឹង​ចាប់​ផ្តើម​​ដឹក​ជញ្ជូន​នៅ​ដើម ឆ្នាំ២០២៤ ​ជាមួយ​តម្លៃ​ដែល​ទើប​​តែប្រកាស​​ជាផ្លូវ​ការ​​​​ ១០៧​០០០ដុល្លារ​​ ។

Sierra Denali   ត្រូវបាន​បំពាក់​ថ្ម​ប្រភេទ​ Ultium ដូចគ្នាទៅនឹង Hummer និង Silverado ដែរ​ ដូច្នេះ​ GM បាន​ប៉ាន់ស្មានថារថយន្ត​អគ្គិសនី​នេះនឹងអាចរត់បាន​ចម្ងាយ​​ 643km  សម្រាប់ការសាកពេញ ​​​ហើយ​​រថយន្ត​ភីបអាប់​នេះមាន​កម្លាំង​​ម៉ូទ័រ​ទៅ​ដល់​574 HP និង​កម្លាំងបង្វិល 785 lb-ft  អម​ជាមួយ​នឹង​ទំ​ហំ​កង់​​ 22-inch និងមាន​សមត្ថភាពក្នុងការអូសរហូតដល់ 4300តោនសម្រាប់​លើការសាកថ្មល្បឿន​លឿន DC ​​​​​​​​សាក​តែ​ ១០នាទី​ អាចរត់​ចម្ងាយបាន 160Km​ ៕

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia