ទិញ​ឡាន​​តាម​បេះ​ដូង​​​​​​​​​! ​​នេះ​ជា​​​​​​​​ Geely Coolray ​​​ស៊េរី​ឆ្នាំ២០២៣ ​រាងក៏កប់​ កម្លាំង​ក៏​ខ្លាំង តម្លៃ​ក៏អ៊េម​ដែរ
Pheakdey Prem
FEBRUARY 28 2023
យានយន្ត
326 views
2 mins read

នេះ​ជា​ឡាន​​​​​​​​​​​​ Geely CoolRay ​​​​​ស៊េរី​ឆ្នាំ២០២៣ ​​​ដែល​មាន​​រាង​បែប​ស្ព័រ​​​​​ ស៊ី​​​ម៉ាំង​​​​ភ្លោះ​សងខាង​​​​​​​​​ ​​​​កប់​ខ្លាំងមែន​​​ទែន​។ ​​​​លក្ខ​ណ:​សម្បត្តិ​ទាំង​នេះ​​​​ ​​​​​រក​ណាបាន​​​​​​​​​​ឡាន​​​តម្លៃជាង​​​​ ៣ម៉ឺនដុល្លារ​​ស្តើង​​​នោះ​​​។​ ​​អ្វី​ដែល​​​ចំណុច​​ក្តៅ​​មួយ​ទៀត​​​នោះ ម៉ាស៊ីន​របស់​ឡាន​នេះ​​​ មាន​បំពាក់​​ Turbocharge ​​​​​​​​​ធ្វើ​ឲ្យ​ឡាន​​កាន់​តែ​​ស្ទុះ​​​​​​​​​​ថែមទៀត​។​

2

​​​​​​​​បើ​យោង​​​​​តាម​ទិន្នន័យ​ពី​​​ខាង Geely Cambodia បាន​ឲ្យ​ដឹង​ថា​ ឡាន​​​​​​​​ Geely CoolRay ស៊េរី​ឆ្នាំ២០២៣ ត្រូវបាន​​​​នាំ​ចូល​​មក​ស្រុក​ខ្មែរ​​​​​​ ចំនួន​​ ២​​​​ option​​ ដែល​ទី​១ ​mide-Trim (GS) ទី​២​ ជា​ High-Trim (​GF ) ហើយ​តម្លៃ​ក៏ខុស​​គ្នា​​ផងដែរ​។

5

​​​​​​​​អ្វី​​ដែល​​​​​​ធ្វើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យឡាន​ Geely ​មួយនេះ​កាន់​តែ​លេច​​ធ្លោរខ្លាំង​​នោះ​​ គឺ​​​​​​​​​​​​​​​ទៅ​លើ​​​​ Spoiler ​​​ក្រោយ​​​​​​លៀន​ចេញ​មក​ក្រៅ​​ស្អាត​ខ្លាំង​មែន​ទែន​​ ជាមួយ​នឹង​​យ៉ាន់​​កង់ ​​ទំហំ ១៨ អ៊ី​ញឌី​ហ្សាញ​​​​បែប​ស្ព័រ​​​​​​ ​​​​​ប្រៀប​ដូចឡាន​ប្រណាំង​អ៊ីចឹង​​​។​​ បន្ថែម​ពី​​នេះ​​​ចង្កៀន​​ LED ​ខាងមុខ​​​ជាប្រភេទ​ភ្លើង​ប្រដេញ​ Daytime Running Light ​​​​​​​​​​​​​​​​ជួយលើក​សម្រស់​ឡាន​កាន់​តែ​ស្អាត​​​មួយ​កម្រិត​​ទៀត​។

4

​​​​បើ​យើង​ក្រឡេក​​ទៅ​​​​​​ផ្នែកខាងក្នុង​វិញ​ម្តង​​ ​​​​​​​​​​​​​​​​​អ្វី​ដែល​​​​​​​​រំភើប​​មុន​គេ​នោះ គឺ​នៅពេល​បាន​អង្គុយ​​កៅ​អី​​​​​ដ៏​ទន់​​​​​និង​មាន​ផាសុខភាព​​​​​។​​ ​​​​​​​សម្រាប់ឡាន​​​កញ្ចប់​​​​​​​​ថវិក​​​ជាង ៣ម៉ឺន​ដុល្លារ​នេះ​ គេ​ក៏បាន​​​បំពាក់​នូវ​អេក្រង់​​​​កម្សាន្ត​​​អាចចុច​កញ្ចក់​បាន​  ១០,២៥ អ៊ីញ​​ដោយ​​បញ្ជារ​​ឧបករណ៍​ផ្សេង​​តាម​រយ​:អេក្រង់​​នេះ​​​ បាន​មួយ​សេរី​​​ ​​​ដោយ​ការឌី​ហ្សាញ​​​បែប​​នេះ​​គេ​ហៅ​វាថា​ GKUI Smart Ecosystem ។ ពី​មុខ​តៃ​កុង​​មាន​ជា​​​​អេក្រង់​​ LCD ​​​ទំហំ ៧អ៊ីញ ​ធំ​ល្មម​អាចទទួល​បាន ។

3

​ម្យ៉ាងវិញ​ទៀត​​​ ​​​ចំពោះ​ឡាន​នេះ​ គឺ​មាន​​ដំបូល​​កញ្ចក់​​អាច​​បើក​​បាន​​​ លៀត​​សន្ធឹង​​​ដល់​អ្នក​អង្គុយ​ក្រោយ​​ ​​ដោយ​អាច​​​​​​ឲ្យ​​​​យើង​​មើល​​ទេសភាព​​​​​​​​​​ផ្សេង​ៗ​ នៅ​ពេល​ដើរ​​​ផ្លូវ​ឆ្ងាយ​​។

1

​គួរ​ជំរាប​ផងដែរ​ថា​  CoolRay ស៊េរី​ឆ្នាំ២០២៣ ​​​​​​ត្រូវ​បាន​បំពាក់​ជាមួយ​នឹង​ម៉ាស៊ីន​ប្រភេ​ទ​ G-Power ចំណុះ​​​​​​​​ 1.5L ​​​មាន​​turbocharge ​​​ដោយ​​​ម៉ាស៊ីន​អាច​ផលិត​កម្លាំង​​ ១៧៩​សេះ​ និង​កម្លាំងរមួល​ ២៥៥ញ៉ូតុន​​ម៉ែត្រ​​​​​​​ ​អម​ជាមួយ​​​​​​​​​ការ​​​បើកបរ​បែប​ស្ព័រ​​​ ​​​​មាន​លេខ​ ​Paddle shifter អាច​លេងលេខ​ចុះ​ឡើង​​បាន​រហូត​ដល់​ ៧លេខ​ មិន​ត្រឹម​តែប៉ុណ្ណោះ​​​គេ​ក៏មាន​ ​Drive Mode ចំនួន​ ៣​ ផងដែរ​ មានដូចជា​ Normal Economy  និង​ Sport។ គួរបញ្ជាក់​​​ផងដែរថា​​​ ឡាន​​ Geely CoolRay នេះ​មាន​តម្លៃ​តែ​ជាង ៣ម៉ឺនដុល្លារ​ស្តើង​​តែប៉ុណ្ណោះ​។​ ប្រសិន​បងប្អូន​ចាប់អារម្មណ៍​​អាចទំនាក់​ទំនង​ទៅ​កាន់​​​​ហ្វេស​ប៊ុក​ផេក​ផ្លូវ​ការ​របស់​ Geely Cambodia

​អត្ថបទដោយ​៖ ​ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia