កាន់តែមានភាពងាយស្រួល កាលពីពេលថ្មីៗនេះ អគ្គរនាយដ្ឋានពន្ធដារបានដាក់នូវមុខងារថ្មីទៅក្នុងកម្មវិធី GDT Taxpayer App ដែលអនុញ្ញាតឲ្យបងប្អូន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់អាចបង់ពន្ធយានយន្តគ្រប់ប្រភេទ ដែលផ្តល់ជូននូវការ សម្គាល់បង់ពន្ធអេឡិចត្រូនិច ឬ eCard មាននៅក្នុងកម្មវិធីស្រាប់ ដើម្បីផ្តល់ភាពងាយស្រួល ដោយមិនចាំបាច់ឲ្យបងប្អូនធ្វើដំណើរ និងមិនចាំបាច់ឈរតម្រុងជួរចាំទៀតឡើយ គ្រាន់តែទាញយកកម្មវិធីនេះរួចចុះឈ្មោះតាមរប្រៀបនៃការណែនាំជាការស្រេច។
យោងតាមការបង្ហោះនូវវិដេអូខ្លីចំនួន 1:47នាទីរបស់អគ្គរនាយរដ្ឋានពន្ធដារ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ អំពីការណែនាំវិធីបង់ពន្ធយានយន្តលើទូរសព្ទដៃតាមរយ:កម្មវិធី GDT Taxpayer App របស់អគ្គនាយដ្ឋានពន្ធដារផ្ទាល់ របៀបនៃការបង់ពន្ធយានយន្ត៖
ចុងលើមុខងារបង់ពន្ធមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ
ចុចលើសញ្ញាបូក(នៅផ្នែកខាងក្រោម ឈៀងខាងឆ្វេង) ដើម្បីបន្ថែមយានយន្តដែលចង់បង់ពន្ធ
ផ្ទៀងផ្ទាត់ព័ត៌មានយានយន្តឲ្យបានត្រឹមត្រូវ មុននឹងចុចយល់ព្រម
ជ្រើសរើសលេខទូរសព្ទដើម្បីទទួលលេដកូដសម្ងាត់ រួចបញ្ចូលលេខសម្ងាត់នោះឲ្យបានត្រឹមត្រូវ
សម្រាប់យានយន្តរបស់បងប្អូនដែលបានស្នើរសុំកាតសម្គាល់រួច សូមចុចលើស្លាកលេខយានយន្ត
ចុចលើប៊ូតុង សម្រាប់បង្ហាញបណ្ណសម្គាល់យានយន្ត ដើម្បីពិនិត្យលើការបង់ពន្ធជា eCard
រួចថតអេក្រង់ ដើម្បីរក្សាទុកជារូបភាព សម្រាប់ប្រើប្រាស់នាពេលខាងមុខ
គួរជំរាបផងដែរថា សម្រាប់កម្មវិធី GDT Taxpayer App អាចទាញយកទាំងក្នុង Playstore និង Appstore ។ប្រសិនជាបងប្អូនមានចម្ងល់ត្រង់ចំណុចត្រង់កន្លែងណាមួយ ឬមានចម្ងល់អំពីពន្ធដារ បងប្អូនអាចទំនាក់ទំនងទៅលេខទូរសព្ទ ១២៧៧ ជាមួយមន្ត្រីពន្ធដារផ្ទាល់ ឬក៏ផ្ញើសារសាកសួរតាមរយ:កម្មវិធី GDT Live chat ៕
អត្ថបទដោយ៖ ព្រឹម ភក្តី