ក្រុមហ៊ុន GAC Cambodia បានរៀបចំដំណើរកម្សាន្តលើកទី៤ របស់ខ្លួន ដើម្បីសង្គមនិងទេសចរណ៍
Sakada Techie
JANUARY 20 2026
PR
3 mins read

កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមហ៊ុន GAC Cambodia បានប្រកាសពីការរៀបចំដំណើរកម្សាន្ដ GAC ដើម្បីសង្គម និងទេសចរណ៍ លើកទី៤ ទៅកាន់ទឹកដីនៃភាគឦសានគឺខេត្តមណ្ឌលគីរីរយៈពេល ៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះក្នុងគោលបំណងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃខេត្តមណ្ឌលគីរី និងគាំទ្រកម្មវិធីសម្បុរសធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងសហគមន៍មូលដ្ឋាន ។

Photo 2026 01 20 18.15.31

ជាមួយគ្នានោះដែរ ដំណើរកម្សាន្តនេះក៏ទទួលបានការចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយធនាគារ KB Daehan Specialized Bank Plc., សេវាកម្មបង់រំលស់រថយន្ត Forward Leasing និងភោជនីយដ្ឋាន Ichiban។

យោងតាមលោក ធី ចន្ទនិមល ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនរថយន្ត GAC Cambodia ប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នេះជាលើកទី៤ហើយ ដែលក្រុមហ៊ុនបានរៀបចំកម្មវិធី ដំណើរកម្សាន្តសម្រាប់គ្រួសារ GAC គោលបំណងមានបីចំណុចធំៗ៖

១. ដើម្បីបង្កើនភាពស្និទ្ធស្នាល និងទំនុកចិត្តរវាងក្រុមហ៊ុន GAC និងអតិថិជន តាមរយៈបទពិសោធន៍ដំណើរកម្សាន្តដែលផ្សារភ្ជាប់ជាមួយធម្មជាតិ។

២. ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយវិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសខេត្ត មណ្ឌលគិរី ដែលមានធម្មជាតិដ៏ស្រស់ស្អាត និងសម្បូរបែប។

៣. ដើម្បីចូលរួមជួយសង្គម តាមរយៈការរៀបចំកម្មវិធីចែកសម្ភារះសិក្សាជូនសិក្សានុសិស្សនៅសាលារៀនដាច់ស្រយោល
នៅក្នុងនោះដែរ ក៏មានការរៀបចំការសម្រាកនៅរីសតរយៈពេល២យប់ និងសកម្មភាពកម្សាន្តជាច្រើន ដើម្បីបង្កើតបរិយាកាសសប្បាយរីករាយ និងបទពិសោធន៍ដ៏អនុស្សាវរីយ៍ល្អ សម្រាប់អតិថិជន GAC ដែលបានចូលរួម។

Photo 2026 01 20 18.16.39

លោក Voeun Ravuth នៃធនាគារ KB Daehan Specialized Bank បានមានប្រសាសន៍ថា៖ ថ្ងៃនេះលោកពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានក្លាយជាចំណែកមួយក្នុងការផ្តល់អត្រាការប្រាក់ដែលល្អមួយជូនអតិថិជន GAC ទិញឡាន លើសពីនេះទៀតការសហការនេះក៏ជាការចូលរួមចំណែកជួយសង្គមនិងលើកស្ទួយទេសចរណ៍ក្នុងស្រុកផងដែរ។

Photo 2026 01 20 18.17.07

លោក Kim Vang ដែលជាអ្នកគ្រប់គ្រងទូទៅរបស់ Ichiban Cambodia បានមានប្រសាសន៍បន្ថែមថា លោកបានសហការជាមួយក្រុមហ៊ុន GAC Cambodia ជាយូរលង់ណាស់មកហើយ ហើយ Ichiban Buffet គឺជាហាងប៊ូហ្វេស៊ុប និងសាច់អាំងបែបជប៉ុនធានាបានទាំងគុណភាពនិងតម្លៃ ។

8

លោក Chou Lyhuot  ដែលជា Chief operation officer របស់ Forward leasing បានលើកឡើងបន្ថែមថា F𝗼𝗿𝘄𝗮𝗿𝗱 𝗟𝗲𝗮𝘀𝗶𝗻𝗴 បានសហការជាមួយ GAC Motor Cambodia តាំងពីដំបូងមកម្លេះហើយលោកពិតជារំភើបដែលក្រុមហ៊ុនបានរៀបចំដំណើរកម្សាន្តលើកទី៤ ដើម្បីសង្គមនឹងទេសចរណ៍នៅកម្ពុជាបែបនេះ ហើយ F𝗼𝗿𝘄𝗮𝗿𝗱 𝗟𝗲𝗮𝘀𝗶𝗻𝗴 នឹងជួយលោកអ្នកឲ្យក្លាយជាម្ចាស់រថយន្តថ្មីក្នុងក្តីស្រមៃ។

Photo 2026 01 20 18.20.25

គួរបញ្ជាក់ថា រថយន្តម៉ាក GAC ត្រូវបាននាំចូលនិងចែកចាយដោយក្រុមហ៊ុន THH Import Export Co.,Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន TH Group ដែលទទួលសិទ្ធិចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្ដាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២០ មកពីក្រុមហ៊ុន GAC Motor របស់ប្រទេសចិន ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងនាំចូលនិងចែកចាយរថយន្ត GAC ចំនួន ៥ម៉ូដែល រួមមានGS3 EMZOOM  , EMKOO, GS8 ដែលជាប្រភេទរថយន្ត SUV និងម៉ូដែល GN6 Pro GN8 និងGN8 PHIV ជារថយន្តលក្ខណៈគ្រួសារMPV ។

រថយន្ត GAC គឺជាតម្រូវការរបស់អតិថិជន ដែលកំពុងស្វែងរថយន្តថ្មី ដែលមានគុណភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព និងមានតម្លៃសមរម្យ ។ ហើយបច្ចុប្បន្ន រថយន្ត GAC កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា ។ សម្រាប់អតិថិជនដែលទិញរថយន្ត GAC នឹងទទួលបានការធានាយូរជាងគេ រហូតដល់ ៥ ឆ្នាំ ឬ ១៥ ម៉ឺនគីឡូម៉ែត្រ ពីរោងចក្រផ្ទាល់។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកក្រុមហ៊ុន៖លេខទំនាក់ទំនង៖ 095 999 029 | 095 999 026 Facebook page៖ GAC Motor Cambodia អគារតាំងបង្ហាញលក់រថយន្ត៖ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ៕

Photo 2026 01 20 18.21.13

Photo 2026 01 20 18.21.51

Photo 2026 01 20 18.21.53

Photo 2026 01 20 18.21.55

Photo 2026 01 20 18.21.56

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia