ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវសេចក្តីជូនដំណឹង ស្តីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
នៅក្នុងនោះដែរ គេបានត្រៀមរថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការនៅក្នុងរាជធានីភ្នំពេញ។ ព្រមទាំង ៤៩៧គ្រឿង ផ្សេងទៀត ឈរត្រៀមជើងសម្រាប់អ្នកធ្វើដំណើរទៅតាមខេត្ត និងត្រឡប់មករាជធានីវិញ។ លើសពីនេះនៅតាមឡានក្រុមនីមួយៗក៏មានរៀបចំនូវទឹកពិសារបរិសុទ្ធឥតគិតថ្លៃជូនបងប្អូនផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមស្គេនតាមរយៈ QR Code ឬ ចុចលើ Link: https://heylink.me/PPCITYBUS/ ដែលបានជូនភ្ជាប់ជាមួយ ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ៕

