របស់ខ្មែរសុទ្ធតែម្ដង! មកស្គាល់មេធំ ឈរពីក្រោយរោងកុន Legend ដែលបង្កើតឡើងដោយកូនខ្មែរ
SOKLY - កូនផ្កាឈូក
AUGUST 17 2025
ឌីជីថល
8.1 K views
1 min read

រោងភាពយន្ត លេជេន (Legend Cinema) គឺជា​រោង​ភាពយន្ត​ចំណាត់​ថ្នាក់​លេខ១ លំដាប់​ស្តង់ដារ​អន្តរជាតិ​ដំបូង​គេ​បង្អស់​របស់​កម្ពុជា ​ដែល​បាន​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរសុទ្ធសាធ និង​បាន​បើក​ដំណើរការ​ចាប់តាំងពី​ឆ្នាំ២០១១ រហូតមកទល់បច្ចុប្បន្ន​។

Img 1284

យ៉ាងណាមិញ បុគ្គលសំខាន់បំផុតមួយរូប ដែលបានឈរពីក្រោយរោងភាពយន្តនេះអស់រយៈពេល១៣ឆ្នាំ គឺលោក តែ សុង ជាស្ថាបនិក និងជានាយកប្រតិបត្តិ។ ក្រៅពីនេះ លោកក៏ជាប្រធានជាន់ខ្ពស់ និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុនបច្ចេកវិទ្យា Westec Corporation ដែលមានមូលដ្ឋាននៅចំកណ្តាលបេះដូងរាជធានីភ្នំពេញផងដែរ។

Img 1282

គួរជម្រាបថា សព្វថ្ងៃ​រោងភាពយន្ត លេជេន (Legend Cinema) មានសាខាសរុបចំនួន១២ ​រួមមាន ១០ទីតាំងនៅ​រាជធានី​ភ្នំពេញ និង​ ២ទីតាំងទៀត​នៅខេត្ត​សៀមរាប និង​ព្រះសីហនុ​។ រីឯ​សាល​ចាក់​បញ្ចាំង​មាន​ច្រើន​ប្រភេទ​ដូចជា​ សាល​ធម្មតា​, សាល​ព្រីមៀម, សាល​កុមារ​, សាល​យក្ស​, សាល​ស្គ្រីនអ៊ិច និង សាល VIP Hall (Diamond and Gold Class) ដែល​ផ្ដល់​នូវ​បទពិសោធន៍​ដល់​អ្នក​ទស្សនា​យ៉ាង​ប្រណីត​ភាព និង​ឯកជន​ជា​ទី​បំផុត។

ដោយឡែកសម្រាប់លោកអ្នកដែលនិយមចូលចិត្ត មើលកុន អាចឆែកមើលម៉ោងចាក់បញ្ចាំង ឬកក់សំបុត្រមុនបាន តាមរយៈ App ឬ គេហទំព័រ https://www.legend.com.kh

476634310 9203845516364270 902253187187572344 N

Img 1283

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia