​ស្ដាយ​ឡាន​ល្អ! Ford Focus ​​​ទើបតែចេញ​ស៊េរី​ឆ្នាំ​ ២០២២​ មកសោះ ហេតុ​អ្វី​ត្រូវបញ្ចប់​​​ជិវិតនៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ
Pheakdey Prem
JUNE 23 2022
យានយន្ត
243 views
2 mins read

​​​​Ford Focus ​ត្រូវបាន​បង្កើត​ឡើង​មក​នៅឆ្នាំ​ ២០១៨​ ​​​ស្ថិតក្នុង​រោងចក្រ​​ Saarlouis នៃប្រទេសអាល្លឺម៉ង​ ​​​​​ ​រថយន្ត​ប្រភេទ ​​​​​​hatchback នេះ​ផងដែរ​​ ​នឹងត្រូវបញ្ចប់​ជិវិត​នៅ​​​ ៣ ឆ្នាំខាងមុខ​ ជាមួយ​ការអះអាងរបស់​ប្រធាន​ក្រុមហ៊ុន​​​​​​ប្រចាំប្រទេសអាល្លឺម៉ងបានបញ្ជាក់​​​​ ។​

Ford Motor Company of Australia - Head Office | Mapio.net

​យោង​តាម​​​​ការចុះផ្សាយពី​គេហទំព័រ​ Forbes បានឲ្យដឹងថា​ ​ ​​​​ រោងចក្រ​នៅអាល្លឺម៉ង កំពុងមាន​ការព្រួយបារព្ភ​​ ក្នុង​ការ​​​​​ បិទ​រោចចក្រ​​​​​ Saarlouis នៅឆ្នាំ ២០២៥  ​ដោយ​សារ​​​​​​បញ្ហា​​​​​​​មួយ​ចំនួនដែល​បណ្ដាលមកពី​ឥទ្ធិពល​នៃការផ្លាស់ប្តូររបស់រថយន្ត​អគ្គិសនី​ EVs  ព្រម​​ទាំង​ក្នុង​ធ្លាក់ចំណូល​យ៉ាង​ខ្លាំង​​អំពី​ការលក់​​ ​​​។​

Ford prefers its Spanish Valencia plant for EVs, rather than Saarlouis.

​បើ​យោងតាមសម្តី​របស់​​នាយក​ប្រតិបត្តិ​​ធំ​របស់ Ford នៅ​អឺរ៉ុប​​ លោក​​ Stuart Rowley បាន​​ថ្លែង​ក្នុង​សន្និសិទមួយ​កាលពីកន្លងទៅ​​​គាត់​កំពុង​តែរកនៅឱកាស​ជំនួយពី​​ក្រុមហ៊ុន​ដទៃ​ សម្រាប់ស្តារស្ថានការនាពេលខាងមុខ​​ ក៏ដូចជាបច្ចុប្ប​​នេះ​ ។

ផ្ទុយ​មក​វិញ​​ បច្ចុប្បន្ននេះ​ សម្រោល​​របស់​ Ford Focus នៅ​តែ​បន្ត​​​​​​​​រត់​លើ​វិថី​​​ដែលមិនទាន់ដឹងទី​បញ្ចប់នៅឡើយ ជាក់ស្តែង​កាល​ថ្មី​ៗនេះ ក្នុង​ឆានែល​យូធូប​ AutoTopTL  ​​បានយក​​​រថយន្ត​ Ford  Focus ST-Line ស៊េរី​ឆ្នាំ​​​​​​ ២០២៣ មក​តេស្ត​សាកល្បង​ល្បឿន​​​​ ព្រម​ទាំងភាព​ស្ទុះ​របស់​រថយន្ត​មួ​យ​នេះ​​​​ ។​​

Blue Ford Focus used cars for sale | AutoTrader UK

Focus ST-Line មាន​ម៉ាស៊ីន​​​​​​​ចំណុះ​ ២.៣ លីត្រ​​​ ​​ប្រើ​ជាមួយ​ Turbo ខុសពីម៉ូដែល​ធម្មតាដែលមាន​តែម៉ាស៊ីន​ ១.០​​លីត្រ​ និងប្រើ​​ជានូវបច្ចេកវិទ្យាជំនួយដូច​ទៅ​​​រថយន្ត​ EcoSport ដែរ ដែលប្រើ​ជា​ EcoBoost ជំនួយ​ឲ្យ​ Turbo ។​ Focus ST-Line ដំណើរ​ការ​ដោយ​​​ប៊ុង​ ១ ឬ​​ កង់​ខាងមុខ​ Front-wheel dive ហើយម៉ាស៊ីន​ប៉ុណ្ណេះអាចផលិតកម្លាំងបាន​ ២៨០​ សេះ​ និង​កម្លាំងរមូរ ៤៥០ ញ៉ូតុន​ម៉ែត្រ  ​ព្រមទាំង​មាន​ល្បឿនខ្ពស់បំផុត​រហូត​ដល់​​ ២៥០គ.ម​/ ម៉ ​​ដោយចំណាយ​​​ពេល​​​​តែ​ ៥.៧ វិនាទី​ទេ ​រថយន្ត​នេះអាចស្ទុះពី​សូន្យដល់​ ១០០ គ.ម/ម៉ ភ្លាម​ៗ​ ៕​

ប្រភពផ្សេងទៀត​៖ Motor1.com

អត្ថបទ​ដោយ៖ ព្រឹម ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia