ថ្មីៗនេះ មេធំនៃក្រុមហ៊ុនយក្សទាំងពីរ លោក Jim Farley និងលោក Elon Musk បានចូលរួមក្នុងកិច្ចប្រជុំ Twitter Spaces ជាមួយគ្នា ក្នុងកិច្ចសហការធំមួយដែលកម្រមានមុនពីមុនមក ហើយឥឡូវនេះ Ford ចចារបានសម្រេចហើយ ដោយអតិថិជន Ford ទាំងអស់អាចសាកថ្មជាមួយនឹង Supercharge ស្ថានីយសាកថ្មល្បឿនលឿនរបស់ Tesla ។ នេះបើយោងតាមការចុះផ្សាយពី TheVerge
យោងតាមប្រភពដដែល លោក Farley បាននិយាយថា អតិថិជនរបស់ Ford ទាំងអស់នឹងទទួលបានការចូលប្រើស្ថានីយសាកថ្ម របស់Tesla Superchargers ចំនួន 12,000 នៅទូទាំងសហរដ្ឋអាមេរិក។ ដោយឡែក លោក Elon musk បាននិយាយ អ្នកប្រើ Ford EV នឹងទទួលបានការអាប់ដេតទៅលើ Adapter សាកថ្ម នៅឆ្នាំក្រោយ។
Coming soon: More locations to charge your Ford® electric vehicle. Thousands of them. @Tesla https://t.co/FayrARjD3s pic.twitter.com/CtDEcqvdwu
— Ford Motor Company (@Ford) May 25, 2023
យ៉ាងណាមិញ បើយោងតាម TheVerge បានឲ្យដឹងថា ការដែល Tesla ឲ្យ Ford ប្រើនូវឆ្នាំងសាករបស់ខ្លួន គឺធ្វើឲ្យ Ford ដែលកំពុងឈរតំណែងលេខ២ លើទីផ្សាររថយន្តអគ្គិសនី ឡើងមកលេខ១ ជំនួយឲ្យ Tesla ។ តើករណីនេះធ្វើឲ្យមានការព្រួយបារម្មណ៍ខ្លាំងដែរឬទេចំពោះ Tesla នៅខាងមុខ?
ដោយឡែកបើយើងក្រឡេកទៅមើលទីផ្សារប្រទេសចិនវិញ Tesla ដែលមានរោងចក្រផលិតរថយន្តនៅទីក្រុងសៀងហៃបានខ្ចីនូវបច្ចេកវិទ្យាអាគុយពី ក្រុមហ៊ុន BYD ដើម្បីបំំពាក់លើរថយន្ត Tesla ជាច្រើនម៉ូដែលដូចជា Model Y និង Model X ជាដើម។ ដូច្នេះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ សម្រាប់ព័ត៌មានដ៏ភ្ញាក់ផ្អើលបែបនេះ សុំការយល់ឃើញម្នាក់មួយមក។
អត្ថបទ៖ ព្រឹម ភក្តី