ចាប់តាំងពី Ford Maverick មានកេរ្តិ៍ល្បី ព្រមទាំងមានការលក់យ៉ាងកក្រើកទីផ្សារមក Ford ក៏បានសម្រេចចិត្តបញ្ចេញនូវ Ford Maverick សេរីឆ្នាំ 2023 ថ្មីស្រឡាង ដោយបានបំពាក់មកជាមួយបច្ចេកវិទ្យា Hybrid Powertrain ធ្វើឲ្យរថយន្តបង្កើនភាពសន្សំសំចៃមួយកម្រិតទៀត ដោយបើកបរចម្ងាយ 100Km ស៊ីសាំងតែ 5.6L នោះទេច្រើនជាង Toyota Prius តែតិចទេ100km/5.3L ហើយតម្លៃវិញកាន់តែអស្ចារ្យខ្ទង់ $22490 តែប៉ុណ្ណោះចំពោះកម្រិត Standard ។
បើយោងតាមការចេញផ្សាយក្តៅៗ ចេញពី Caranddriver បានឲ្យដឹងថា Ford ទើបតែប្រលែងនូវរថយន្ត Pickup ត្រកូល Maverick ពៅគេគឺសេរីឆ្នាំ២០២៣ ព្រមទាំងបានវេចកញ្ចប់ Tremor មកជាមួយធ្វើឲ្យការបើកបរបែប Off-road មានរសជាតិកាន់តែជាតិជាមុន ។
យ៉ាងណាវិញ ចំពោះការឌីហ្សាញថ្មីៗ គឺវាស្រដៀងនឹងតសេរីមុនៗដែរ សំណាញ់ខាងមុខ ចង្ក្រៀងខាងមុខអប់ជាមួយ LED ចំណិតអក្សរ C និងបន្ថែមនូវស្នូតពណ៌ទឹកក្រូចនៅប្រលោះកណ្ដាលប៉ាណាខាងមុខ ដោយមាន logo របស់ Ford នៅកណ្ដាល ចំណុចមួយទៀតគឺគេបានដំឡើងកម្ពស់ឲ្យខ្ពស់ដី ១អ៊ីញ ងាយស្រួលបើកបរលើផ្លូវ Off-Road ។
យោងតាមប្រភពដដែលបានឲ្យដឹងទៀតថា Ford Maverrick សេរីឆ្នាំ២០២៣នេះ បានត្រូវបានមកជាជម្រើសជាច្រើន ដូចជា Standar , XL , XLT និង Lariat ថែមទៀតផង ។ ដោយឡែកចំពោះជម្រើស XLT និង Lariat មានតម្លៃថ្លៃជាងគេ តែត្រូវបានបំពាក់នូវកម្លាំងម៉ាស៊ីនដ៏អស្ចារ្យ គឺជាប្រភេទម៉ាស៊ីនប្រើ Turbocharged ចំណុះ 2.0 លីត្រ មានស៊ីឡាំងជាជួរ i4 ព្រមទាំងទទួលបាននូវការបើកបរដោយប៉ុង ២ និងបន្ថែមនូវ Twin-clutch ជំនួយដល់កង់ខាងក្រោយ។
ដោយឡែក ចំពោះជម្រើសធម្មតា ត្រូវបានបំពាក់ជាមួយនឹងស៊ីឡាំង ៤ ម៉ាស៊ីនចំណុះ 2.0លីត្រ ប្រើជាមួយនឹង EcoBoost ព្រមទាំងមានកម្លាំងម៉ាស៊ីន 250 Hp និងកម្លាំងរមូរ 375 Nm ៕
អត្ថបទដោយ៖ ព្រឹម ភក្តី