ថ្មីៗនេះ ក្រុមហ៊ុន Ford កំពុងតែចចារតម្លៃលក់រោចចក្រផលិតឡាននៅអាល្លឺម៉ងទៅឲ្យក្រុមហ៊ុន BYD ដែលទុកសម្រាប់ផលិតឡានអគ្គិសនី ហើយនេះជាជំហានធំរបស់ក្រុមហ៊ុនចិន ដែលយកប្រេនឡានអគ្គិសនីខ្លួនទៅកាន់ពិភពឲ្យកាន់តែទូលំទូលាយជាងមុខ។
យោងតាមប្រភពពី Wall street Journal បានឲ្យដឹង កាលពីថ្ងៃទី២៤ ខែមករា ថា Ford កំពុងតែកាត់បន្ថយការផលិតរថយន្ត ហើយក៏ត្រូវដល់ពេល Ford សម្លឹងមើលឃើញរោងចក្រមួយណាដែលត្រូវកាត់ចេញពីក្រុមហ៊ុន។ ហើយរោងចក្រមួយនោះគឺនៅប្រទេសអាល្លឺម៉ង ដែលឈ្មោះថា Saarlouis ដែលជារោងចក្រផលិតឡានអគ្គិសនី Ford Mustang Mach-E ។
ទន្ទឹមនឹងនេះផងដែរ កាលពីកន្លងទៅ Ford ក៏បានកាត់បុគ្គលិកអស់ ៨០០០នាក់ បន្ទាប់ពីមេធំ Ford លោក Jim Farley បាននិយាយថា ក្រុមហ៊ុន Ford ឥឡូវនេះគឺច្រើនណាស់ ដូច្នេះដល់ពេលកាត់បន្ថយខ្លះហើយ ។ ដូច្នេះ Ford បង្ខំចិត្តគាត់លក់រោងចក្រនៅអាល្លឺម៉ង ក៏ដូចកាត់បន្ថយកម្លាំងពលកម្មនៅទីនោះ។
អត្ថបទដោយ៖ ព្រឹម ភក្តី