​សំណាង​ប្រទេសក្បែរ​​ខាង​! ​​Ford និង​ Hyundai ​​​​​គ្រោង​សង់​រោងចក្រ​​អាគុយ​​ឡាន​អគ្គិសនី​ នៅ​ឥណ្ឌូនេស៊ី​ ​
Pheakdey Prem
OCTOBER 28 2022
យានយន្ត
147 views
1 min read

​​​​ក្រុម​​ហ៊ុន​ Ford Motor Co និង​ ក្រុមហ៊ុន​ Hyundai Motor Co ​​​​បាន​ដាក់​គោល​​ដៅ​​​​​​​​​​​​​​​​​​​​​​​​ទិញ​​​មួយ​​ ​​ដោយ​បាន​​​​​ចេញ​ប្រតិបត្តិ​ការ​​​​​​​​វាយ​លុក​​ទី​ផ្សារ​រថយន្ត​អគ្គិសនី​ប៉ែក​ខាងអាស៊ី​ ។ ដោយ​ឡែក​ថ្មី​​ៗនេះ​ដែរ​ ​​​ក្រុម​ហ៊ុន​​ទាំង​២​នេះ​កំពុង​​មាន​គម្រោង​​បុក​គ្រឹះ​សង់​រោង​ចក្រ​​ផលិត​អាគុយ​រថយន្ត​អគ្គិសនី​នៅប្រទេស​ឥណ្ឌូនេស៊ី​។ នេះបើ​យោងតាម​​​​ការចេញផ្សាយ​ពី​ REUTERS

Indonesia considers export tax for products with less than 70% nickel  content, Auto News, ET Auto

យោងតាម​ប្រភព​ដដែល​បាន​ឲ្យដឹងថា​ រដ្ឋមន្ត្រីសម្របសម្រួលឥណ្ឌូណេស៊ីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច​ លោក Airlangga Hartarto បានប្រាប់ទស្សនិកជននៅទីក្រុង Washington កាល​​ពី​​ថ្ងៃ​ព្រហស្បតិ៍​​​​ថា​​ ៖ ​​​​​ Ford និង Hyundai បានសហការ​គ្នា​ ជាមួយរដ្ឋាភិបាលឥណ្ឌូនេស៊ី ដើម្បីសាងសង់រោងចក្ររុករករ៉ែ នីកែល (nickel)​​ ​​​ដែ​ល​ស​មាសធាតុ​​​​សំខាន់​បំផុត​ក្នុង​ការ​ផលិត​អាគុយ​​រថយន្ត​អគ្គិសនី ។

6147112c2aa50

​​លោក​​​ Hartarto​ ក៏បាន​​បញ្ជាក់​​​ទៀត​​ថា​  ឥណ្ឌូ​នេស៊ី​កំពុង​​តែ​​​ពិ​ភាក្សាគ្នា​ជាមួយ​នឹង​ក្រុម​ហ៊ុន​ Hyundai និងក្រុម​ហ៊ុន​របស់​កូ​រ៉េខាង​ត្បូង​មួយទៀត ​​ LG Energy  Solution លើ​ការ​វិនិយោគ​​​ផលិត​​អាគុយ​​​​ និង​​រថយន្ត​​អគ្គិសនី​ ។​

​​​​​គួរ​​​ជម្រាប​​​ផងដែរ​​ថា​ ប្រទេស​ឥណ្ឌូ​នេស៊ី​ គឺជាប្រ​ទេស​​​​​​​​មាន​ស័ក្តា​នុ​ពល​មួយ​​​​ ក្នុង​​ការផ្គត់​ផ្គង់​​​​រ៉ែ នីកែល និង​​​​​​​​គ្រឿង​​អេឡិចត្រូ​និក​​ដូច​ជា​ កង់​ដង់​ Semiconductor ឈាន​មុខ​​គេមួយ​នៅ​លើ​ទី​ផ្សារ​អន្ត​រជាតិ ​៕

អត្ថបទ​ដោយ៖ ព្រឹម​ ភក្តី​

Stock With Rolls of Sheet Steel in Industrial Plan Swrjmuq 1024x684

Mining2 2

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia