ស្ងាត់ៗ! អ្នកគាំទ្រលួចថតបានរូបមេធំ Facebook ប្រើទូរស័ព្ទស៊េរីចាស់ ១ម៉ូឌែល
Khunna - ឃុនណា
•
SEPTEMBER 30 2026
•
អេឡិចត្រូនិក
•
245 views
•
2 mins read
•

ថ្មីៗនេះនៅថ្ងៃទី ២៤ កញ្ញា ២០២៦ លោក Mark Zuckerberg ត្រូវបានគេឃើញកាន់ទូរស័ព្ទដែលត្រូវបានកំណត់អត្តសញ្ញាណថា Samsung Galaxy S24 Ultra អំឡុងពេលសម្ភាសន៍ជាមួយអ្នកសារព័ត៌មានបច្ចេកវិទ្យា Joanna Stern ខណៈពេលកំពុងបង្ហាញ AI assistant របស់ Meta។ លោកជាមហាសេដ្ឋីបច្ចេកវិទ្យាមួយ រូបដែលនិយមប្រើប្រាស់ត្រកូល Samsung Galaxy Ultra នេះ ជាច្រើនឆ្នាំមកហើយ ដោយមិនដែលកាន់ iPhone ជាទូរស័ព្ទផ្ទាល់ខ្លួននោះទេ។

Billionaire Mark Zuckerberg Using the Trusty S24 Ultra in V0 0jm5nspvtorh1

លោក Mark Zuckerberg ធ្លាប់បានបញ្ជាក់ថា លោកចូលចិត្តប្រព័ន្ធប្រតិបត្តិការ Android ខ្លាំងជាង iOS ដោយសារ Android ជាប្រព័ន្ធបើកចំហ (Open Ecosystem)។ លើសពីនេះ ដោយសារអ្នកប្រើប្រាស់កម្មវិធីរបស់ Meta (ដូចជា Facebook, Instagram, និង WhatsApp) ភាគច្រើនលើពិភពលោកប្រើប្រាស់ទូរស័ព្ទ Android ការប្រើប្រាស់ម៉ាស៊ីននេះជួយឱ្យរូបលោកយល់ដឹងច្បាស់ពីបទពិសោធន៍ផ្ទាល់របស់អតិថិជន។

 65c4f207917a1dae02447572

ទូរស័ព្ទ Samsung Galaxy S24 Ultra ដែលលោកកំពុងប្រើប្រាស់ មានលក្ខណៈសម្បត្តិពិសេសជាច្រើន ដូចជាអេក្រង់ធំច្បាស់ការពារចំណាំងផ្លាត ប៊ិច S-Pen សម្រាប់សម្រួលដល់ការងារធ្វើសំណេរ និងប្រព័ន្ធកាមេរ៉ា/AI ដ៏ទំនើប។ សមត្ថភាពម៉ាស៊ីនដ៏ខ្លាំងនេះ ឆ្លើយតបបានយ៉ាងល្អចំពោះតម្រូវការការងារប្រចាំថ្ងៃរបស់អ្នកដឹកនាំបច្ចេកវិទ្យាកម្រិតពិភពលោក។

Samsung Galaxy S24 Ultra ចេញតាំងពីឆ្នាំ ២០២៤ ដូច្នេះគិតត្រឹមខែកញ្ញា ២០២៦ នេះ ប្រហែល ២ ឆ្នាំជាងហើយ។ ប៉ុន្តែវានៅតែជាម៉ូដែល Ultra កម្រិតខ្ពស់ ហើយនៅតែអាចប្រើបានល្អសម្រាប់ការងារ កាមេរ៉ា Gaming និងការប្រើប្រាស់ប្រចាំថ្ងៃ។

788151715 122167056128807095 2814093920504193734 N

ចំពោះ Samsung S24 Ultra នៅខ្មែរក៏ពេញនិយមដែរ បើអ្នកកំពុងស្វែងរកស្មាតហ្វូនកំពូល Samsung Galaxy S24 Ultra ក៏ជាជម្រើសមួយដែលមានអ្នកប្រើប្រាស់ចាប់អារម្មណ៍ច្រើន ដោយសាររូបរាងប្រណិត កាមេរ៉ាដែលមានសមត្ថភាពខ្ពស់ អេក្រង់ធំច្បាស់ និងមុខងារ S Pen ដែលជួយសម្រួលទាំងការងារ ការសិក្សា កិច្ចការធំ មុខជំនួញផ្សេងៗ និងការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រសិនបើអ្នកចង់បានទូរស័ព្ទ Premium ដែលរួមបញ្ចូលទាំងការងារ ការកម្សាន្ត និងបច្ចេកវិទ្យាទំនើបក្នុងឧបករណ៍តែមួយ Galaxy S24 Ultra នៅតែជាម៉ូដែលដែលគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា។ អ្នកទាំងអស់គ្នាអាច រកទិញ Samsung S24 Ultra 256G ក្នុងតម្លៃពិសេស 7xx$ ពី រស្មី កន្និដ្ឋា ហាងលក់ទូរស័ព្ទទំនើប ដោយមានទទួលបង់រំលោះ ឯកសារងាយៗ មិនពិបាកដកយកទៅប្រើប្រាស់។ 

  • Telegram/Tell: 066 904 444/ 016 777 068
  • FB/ TikTok: រស្មី កន្និដ្ឋា ហាងលក់ទូរស័ព្ទទំនើប
  • ទីតាំង: នៅទល់មុខផ្សាទួលពង្រ។
បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia