ដើម្បីការពារខ្លួនពី ឧបករណ៍តាមដានទីតាំងដែលមិនមែនជារបស់អ្នក ដូចជា AirTag ឬឧបករណ៍តាមដាន Bluetooth ផ្សេងៗ អ្នកអាចបើកមុខងារនេះនៅលើទូរស័ព្ទ។ មុខងារនេះនឹងជូនដំណឹងដល់អ្នក ប្រសិនបើទូរស័ព្ទរកឃើញឧបករណ៍តាមដានដែលមិនស្គាល់ និងកំពុងធ្វើដំណើរតាមអ្នក។

មុខងារនេះមានឈ្មោះថា Unknown Tracker Alerts ឬ ការជូនដំណឹងអំពីឧបករណ៍តាមដានដែលមិនស្គាល់ ដែលអាចរកឃើញឧបករណ៍តាមដានដែលប្រើបច្ចេកវិទ្យាដូច AirTag ជាដើម។
- ចូលទៅកាន់ Settings របស់ទូរស័ព្ទអ្នក
រកមើលហើយចុចលើ Safety & Emergency ឬ Privacy (អាស្រ័យលើម៉ូដែលទូរស័ព្ទ) - ចុចលើ Unknown tracker alerts
ត្រូវប្រាកដថា Allow alerts ត្រូវបានបើក (On)។ - ចំណាំ៖ អ្នកក៏អាចចុច Scan Now ដើម្បីធ្វើការស្កេនដោយដៃ (Manual Scan) ថាតើមានឧបករណ៍តាមដានដែលមិនស្គាល់នៅក្បែរអ្នកឬអត់។

២./ សម្រាប់ទូរស័ព្ទ iPhone - AirTag និង Find My Network
ទូរស័ព្ទ iPhone មានមុខងារភ្ជាប់មកជាមួយ ដែលអាចជូនដំណឹងអ្នកដោយស្វ័យប្រវត្តិ ប្រសិនបើមាន AirTag ឬគ្រឿងបន្លាស់ Find My Network ដែលមិនស្គាល់កំពុងតាមដានអ្នក។
- ចូលទៅកាន់ Settings
- ចុចលើ Bluetooth ហើយត្រូវប្រាកដថាបើក (On)
- ចូលទៅកាន់ Settings + Privacy & Security + Location Services ហើយត្រូវប្រាកដថា បើក (On)។
- ចូលទៅកាន់ Settings + Notifications + Tracking Notifications រួចត្រូវប្រាកដថា Allow Notifications ត្រូវបានបើក (On)។

សូមប្រាកដថា Bluetooth និងសេវាកម្មទីតាំង (GPS) របស់អ្នកត្រូវបានបើកជានិច្ច ដើម្បីឱ្យប្រព័ន្ធអាចស្វែងរកឧបករណ៍តាមដានបាន។ នៅពេលទូរស័ព្ទរបស់អ្នករកឃើញឧបករណ៍តាមដានដែលមិនស្គាល់ អ្នកអាចចាក់សំឡេង (Play Sound) ដើម្បីជួយស្វែងរកទីតាំងឧបករណ៍នោះ។
