បច្ចុប្បន្ននេះនៅលើ Facebook មានរឿងរ៉ាវច្រើនប្លែកៗគ្នា ហើយពេលខ្លះរឿងទាំងអស់នោះជារឿងដែលយើងមិនចង់ដឹងមិនចង់ឃើញថែមទៀតផង ហើយកន្លងមកនៅក្នុង Facebook ក៏មានប៊ូតុង Hide សម្រាប់លាក់ផុសនោះមិនឱ្យឃើញដែរ។ ដោយឡែកថ្មីៗនេះ Facebook បានធ្វើការតេស្តសាកល្បងមុខងារថ្មីមួយទៀតគឺ Show more និង Show Less ។
សម្រាប់មុខងារមួយនេះគឺវាបង្ហាញនៅលើផុសផ្សេងៗដែលអ្នកបានអូសឃើញ ហើយប្រសិនបើអ្នកចុចលើពាក្យ Show less គឺមានន័យថា ផុសប្រភេទនោះនឹងចាប់ផ្តើមធ្លាក់លែងសូវលោតចូលឱ្យអ្នកឃើញច្រើនដូចមុនទៀតហើយ។ មួយវិញទៀតប្រសិនបើអ្នកចុចលើពាក្យ Show more គឺមានន័័យថា រាល់ផុសផ្សេងដែលមានប្រភេទស្រដៀងគ្នានឹងចាប់ផ្តើមបង្ហាញឱ្យអ្នកឃើញកាន់តែច្រើន។ លើសពីនេះទៅទៀតរយៈនៃដំណើរការនេះគឺខាង Facebook កំណត់យក 60ថ្ងៃ ដូច្នេះបន្ទាប់ពី60ថ្ងៃ ផុសប្រភេទទាំងនោះនឹងចាប់ផ្តើមឱ្យអ្នកឃើញវិញបន្តិចៗ។
មិនតែប៉ុណ្ណោះ Facebook ក៏បានបញ្ចេញមុខងារមួយទៀតដែរគឺ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការកំណត់ ចំនួន Contents ផ្សេងៗដែលបង្ហាញនៅលើ Newsfeed របស់អ្នក ថាចង់ឃើញចំនួនប៉ុន្មានក្នុងមួយថ្ងៃ។ ហើយ Contents ទាំងនោះអាចេញពី Friends, Group ឬផេកផ្សេងៗទៀត។
គូសបញ្ជាក់ផងដែរថាសម្រាប់ការផ្លាស់ប្តូរ Algorithm ក៏ដូចជាការបន្ថែមមុខងារថ្មីទាំនេះគឺមិនទាន់បានដាក់ចេញឱ្យអ្នកប្រើប្រាស់ជាផ្លូវការទេពោលគឺនៅក្នុងដំណាក់ធ្វើតេស្តនៅឡើយ។ ហើយចំពោះមុខងារ Show more និង Show less វិញក៏ដូចគ្នាដែរ ដោយបច្ចុប្បន្ន Facebook នៅរក្សាប៊ូតុង Hide post សិន។
អត្ថបទដោយ៖ រិន មករា