ក្រោយពេលដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសបើកដំណើរការសាកល្បងផ្លូវល្បឿនលឿននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ មានប្រជាជនជាច្រើនបានធ្វើដំណើរតាមផ្លូវខាងលើក៏បានប្រទះឃើញនូវ “ស្លាកសញ្ញាពូថៅដៃ ” ដែលជាហេតុធ្វើឲ្យកើតជាចម្ងល់ ដល់មហាជនជាច្រើនបានឆ្ងល់ និងមានការចែកចែងស៊ែរតៗគ្នា ព្រោងព្រាតពេញបណ្តាញសង្គម Facebook ។
យោងតាមការបកស្រាយពី ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានផុសនូវខ្លឹមសារបកស្រាយ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន(Kong Vimean) បានឲ្យដឹងថា ៖
ដោយសារស្លាកសញ្ញាពូថៅដៃនេះ ប៉ុន្មានថ្ងៃនេះខ្ញុំនិងក្រុមការងារមិនបានសម្រាកស្រួលទេ នេះក៏ដោយសារក្រុមហ៊ុនមុននិងដាក់មិនបានពិភាក្សាជាមួយក្រសួងជាមុនសិន ដោយគាត់ផលិតដាក់តាមផ្លូវជាសញ្ញាថា “ហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពផ្លូវ” ។ ដោយមានចម្ងល់ជាច្រើនពីបងប្អូនតាមបណ្ដាញទំនាក់ទំនងសង្គមលើស្លាកសញ្ញាពូថៅដៃនេះ ក្រសួងក៏បានអោយក្រុមហ៊ុនដកចេញរួចរាល់ហើយដែរ។
សូមបងប្អូនមេត្តាជ្រាប និងសូមមេត្តាអធ្យាស្រ័យ ដែលក្រុមហ៊ុនមានការភ័ណ្ឌច្រឡំដោយអចេតនានេះ និងសូមជូនពរការធ្វើដំណើរលើផ្លូវល្បឿនលឿនបានប្រកបដោយសេចក្តីសុខសុវត្ថិភាព និងជួយលើកតម្កើងសមិទ្ធិផលជាតិយើងទាំងអស់គ្នា ។សូមអរគុណ ៕
សរុបសេចក្តីមក ស្លាកសញ្ញាពូថៅដៃនេះគឺមានន័យថា “ហាមកាប់ឈើ និងកាត់របងការពារសុវត្ថិភាពផ្លូវ"៕
អត្ថបទដោយ៖ ព្រឹម ភក្តី
ខ្វះគំនិតរកស៊ី ចង់បានសៀវភៅចែកជូនហ្វ្រី ចង់ជួបវាគ្មិនដែលជាសហគ្រិនល្បីៗ សូមកុំភ្លេចមកចូលរួមពិព័រណ៍ Startup Expo 2022
សូមចូលក្នុងគ្រុបនេះ https://t.me/startupexpo2022