ច្បាស់ការ​ណ៍!​ ផ្លូវ​ល្បឿនលឿន ភ្នំពេញ​​-បាវិត​ ក្រសួង​​​រើស​បានថ្ងៃពិសេស ដើម្បីបើក​​ការដ្ឋាន​សាងសងហើយ
Pheakdey Prem
APRIL 23 2023
យានយន្ត
207 views
1 min read

ច្បាស់ការណ៍ហើយ ​ក្រសួងសាធារណការ និង​ដឹកជញ្ជូន ​​ជ្រើស​រើស​​ថ្ងៃ​ពិសេស​​​​​​​​​បាន​ហើយ​ ដើម្បី​​បើកការដ្ឋានសាងសងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត នឹងធ្វើឡើងនៅថ្ងៃទី០៧ មិថុនា ២០២៣ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា

Pp Bavet Expressway 114923

គួររំលឹកផងដែរថា រាជរដ្ឋាភិបាល នឹងបញ្ចេញថវិកាប្រមាណ ២៣០ លានដុល្លារសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទៅកាន់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលឆ្លងកាត់ខេត្ដកណ្ដាល ខេត្ដព្រៃវែង និងខេត្ដស្វាយរៀង។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមប្រសាសន៍សម្ដេចបានបញ្ជាក់យ៉ាងច្បាស់ថា "រាជរដ្ឋាភិបាលសម្រេចធ្វើស្ពានហ្នឹង ដោយប្រើប្រាស់ថវិកាប្រមាណ ២៣០ លានដុល្លារ ធ្វើជាស្ពានសម្រាប់ផ្លូវល្បឿនលឿន ពីរទៅពីរមក ដើម្បីតភ្ជាប់ឆ្លងទៅត្រើយម្ខាងរួចហើយបានឆ្លងកាត់ខេត្ដកណ្ដាលមួយផ្នែក ខេត្ដព្រៃវែងមួយផ្នែក ខេត្ដស្វាយរៀងមួយផ្នែក"។ 

ទន្ទឹមនឹងនេះផងដែរ បើតាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅ គម្រោងស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ នឹងសាងសង់នៅតំបន់លើកដែកនៃស្រុកកៀនស្វាយ ក្បែរគម្រោងផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ១ ឆ្លងទៅតំបន់ល្វាឯមឡើងទៅកាន់ផ្លូវល្បឿនលឿនតែម្ដង៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia