មិនធ្វើកាត់ទន្លេទេ! មកមើលប្លង់គំរូផ្លូវល្បឿន​លឿន ភ្នំពេញ-សៀមរាបថ្មី មិនធ្វើកាត់ទន្លេទេ
Pheakdey Prem
APRIL 26 2023
យានយន្ត
1.1 K views
1 min read

មិន​ដូចជា​ការ​​​​​​​​ប្រៀង​​ទុក​​​​​​​​​​​ដូចមុន​ទេ​ ​ប្លង់​គំរូ​ថ្មី​ដែល​ចេញ​ពីការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀបរាម ដែលបាន​បង្ហាញនៅក្នុងកិច្ចប្រជុំរវាងក្រុមហ៊ុនស្ពាន និងថ្នល់ចិន (CRBC) និងរដ្ឋបាលខេត្ដកំពង់ចាមស្ដីពីការផ្ដល់ព័ត៌មានបច្ចេកទេសគម្រោងផ្លូវ។​ចំពោះកិច្ចប្រជុំនេះ ត្រូវ​បានធ្វើ​ឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ និងមានការអញ្ជើញចូលរួមពីឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនសាងសង់ សាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)ផងដែរ។

343214430 758306396004897 6813663381717533018 N

May be an image of 5 people

យោងតាមប្លង់​គំរូដែលដាក់បង្ហាញខាងលើបានឲ្យដឹងថា  គម្រោងផ្លូវល្បឿនលឿនថ្មីនេះនឹងត្រូវ​​ឆ្លងកាត់រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ និងខេត្ដសៀមរាប ។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងការដឹកជញ្ជូន បានចេញលិខិតជម្រាបជូនដើម្បីស្នើសុំឲ្យអភិបាលនៃគណៈភិបាលរាជធានី-ខេត្ដទាំង ៥ ជួយសម្របសម្រួលដល់ដំណើរការសិក្សារបស់ក្រុមហ៊ុន CRBC លើគម្រោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះ។

343424458 1038948713732561 1589843045710612302 N

​ផ្ទុយ​ទៅ​​​វិញ​ ​​​​​​​​​​​សម្រាប់​​ប្លង់​គំរូ​ថ្មី​នេះ​ គឺ​​ខុស​គ្នា​នឹង​ប្លង់​គំរូចាស់​ ដែល​​​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​​​បាន​បង្ហាញ​កាលពី​​ខែ​មីនា​​ ​​ដែល​លក្ខណ:​ប្លង់​គំរូ​នោះ​បង្ហាញ​ឲ្យ​ឃើញ​ថា ផ្លូវ​ល្បឿន​លឿន​​​​ ភ្នំពេញ​ សៀម​រាប ​ធ្វើ​ឡើង​​កាត់​​​ទន្លេសាប​ ​បុក​ត្រង់​ទៅ​ខេត្ត​សៀម​រាបតែម្តង។

B2f8eb50 A5d1 4ee0 8c7f Fd5466217724

គួរ​​​​​បញ្ជាក់​ផងដែរថា សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ដសៀមរាបនេះ គឺជាគម្រោងផ្លូវល្បឿនលឿនទី៣ ហើយនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីគម្រោងផ្លូវល្បឿនលឿនទី១ ភ្នំពេញ-ក្រុងព្រះសីហនុ បានបើកដំណើរការកាលពីចុងឆ្នាំ២០២២ កន្លងទៅ និងសម្រាប់គម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត ក៏ត្រៀមបើកការដ្ឋានសាងសង់នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះដែរ៕

អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

​​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia