សម្រាប់អ្នកដែលមានគម្រោងមានដំណើរកម្សាន្តក្រៅប្រទេស ឬក្នុងស្រុកខ្មែរ ជុំវិញ២៤ ខេត្តក្រុង ហើយក៏កំពុងចង់យានជំនិះសម្រាប់ធ្វើដំណើរកម្សាន្តមែនទេ? នេះជាក្រុមហ៊ុនដឹកអ្នកដំណើរទាំង ៣ ដែលមានសេវាកម្មល្អ មានផាកសុខភាព និងតម្លៃសមរម្យ ព្រមទាំងមានកាលបរិច្ឆេតត្រឹមត្រូវ ម៉ោងចេញ-ចូល ច្បាស់លាស់ មិនត្រឹមតែប៉ុណ្ណោះ គឺមានម៉ោងចេញពេលយប់ ដោយប្រើឡានក្រុងមានគ្រែអាចគេងលើឡានបានទៀតផង។
១. LarryTa-ឡារីតា ៖ នេះក្រុមហ៊ុនដឹកអ្នកដំណើរទទួលស្គាល់ពីអ្នកចូលចិត្តធ្វើដំណើរកម្សាន្ត ហើយគុណភាព និងសេវាកម្មល្អ តម្លៃក៏សមរម្យ សម្រាប់ក្រុមហ៊ុននេះគឺមានយានជំនិះដឹកអ្នកដំណើរ ដូចជា ឡានក្រុង នឹងឡានប្រភេទ Van ដែលទទួលដឹកអ្នកដំណើរតែក្នុងប្រទេសកម្ពុជាតែមួយគត់។
២ Vireak bun tham - វីរ:បុនថាំ៖ នេះក្រុមហ៊ុនដឹកអ្នកដំណើរទទួលស្គាល់ពីអ្នកចូលចិត្តធ្វើដំណើរកម្សាន្ត ហើយគុណភាព និងសេវាកម្មល្អ តម្លៃក៏សមរម្យ សម្រាប់ក្រុមហ៊ុននេះគឺមានយានជំនិះដឹកអ្នកដំណើរ ដូចជា ឡានក្រុង នឹងឡានប្រភេទ Van ដែលទទួលដឹកអ្នកដំណើរទាំងក្នុងប្រទេស និងក្រៅប្រទេស ។
៣ MBus ៖ ក្រុមហ៊ុនដឹកអ្នកដំណើរទទួលស្គាល់ពីអ្នកចូលចិត្តធ្វើដំណើរកម្សាន្ត ហើយគុណភាព និងសេវាកម្មល្អ តម្លៃក៏សមរម្យ សម្រាប់ក្រុមហ៊ុននេះគឺមានយានជំនិះដឹកអ្នកដំណើរជាប្រភេទឡានក្រុង ដែលទទួលដឹកអ្នកដំណើរតែក្នុងប្រទេសកម្ពុជា ដោយបច្ចុប្បន្នមានជើងចេញដំណើរតែ ៣ ខេត្តក្រុងប៉ុណ្ណោះ គឺ សៀមរាប ព្រះសីហនុ និងភ្នំពេញ ។
គួរជំរាបផងដែរ ប្រសិនជាបងប្អូនទាំងអស់គ្នាចង់កក់សំបុត្រឡាន មិនចាំបាច់ទៅកន្លែងផ្ទាល់ក៏បានដែរ ព្រោះក្រុមហ៊ុនទាំង ៣ខាងលើ ក៏មានជាផ្លេតហ្វម ឬ app និង Website អាចឲ្យយើងកក់សំបុត្រឡានតាមរយ:អនឡាញ ងាយស្រួល ថែមទាំងរហ័សទៀតផង៕
អត្ថបទដោយ៖ ព្រឹម ភក្តី