ស្ថានីយសាកថ្ម​ខ្នាតធំ​អាចសាកម្តងក្នុងពេលតែមួយ បាន ១២ ឡាន ​​​​​​ជិត​​បង្ហាញ​មុខ​នៅកម្ពុជាហើយ
Pheakdey Prem
MAY 29 2022
យានយន្ត
747 views
1 min read

យោង​តាម​សម្តី​​របស់​ឯកឧត្តម​​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ ​​​ក្នុង​ក​ម្មវិធី​ផ្សាយផ្ទាល់នៅ​ថ្ងៃ​ទី២៧ ខែ​ឧសភា ឆ្នាំ ២០២២ បាន​​បង្ហើប​អំពី​ព័ត៌មាន​ ​​ដែល​ក្រសួង​​សាធារ​ណ​​ការ និង​ដឹក​ជញ្ជូន​​កំពុង​តែ​​សាង​សង់​នូវ​ ស្ថានីយ​សាកថ្ម​​យានយន្តអគ្គិសនី​ខ្នាតធំ​ នៅទីស្តីការក្រសួង​​សាធារ​ណ​​ការ និង​ដឹក​ជញ្ជូនផ្ទាល់ ដោយអនុញ្ញាត​​ឲ្យ​​ឡាន​​សាក​ថ្ម​​​ក្នុង​ពេល​ជាមួយ​គ្នា ​​​បាន​រហូតដល់​ ១២ គ្រឿង ​ ។​

Screenshot (685)

UK opens first fully electric vehicle service station, powered by solar,  today - Electrek

​ជាមួយ​គ្នា​នេះ​​ផងដែរ​  ឯក​​ឧត្ត​ម​បាន​​បន្តទៀត​ថា បច្ចុប្បន្ននេះក្រសួង​​​ទទួល​បានជំនួយពីអង្គការ​ UNDP ​​នូវ​ម៉ាស៊ីន​​សាក​ថ្ម​ល្បឿន​លឿន​ចំនួន​ ៣​​ គ្រឿង​ និង​​​​ថ្ងៃ​ខាង​មុខ​​​ក្រសួង​នឹង​ទិញ​​​​​​ថែម​ចំ​នួន​ ៣ គ្រឿង​​​ទៀត​ដើម្បី​​ឲ្យ​​គ្រប់​ស្តង់ដា​​របស់​ ស្ថានី​យ​​សាក​ថ្ម​ខ្នាត​ធំ​ នេះ ។ លើសពី​​​​នេះ​​ ​​លោក​ក៏បន្ថែម​ទៀត​ថា​ ​​ចំពោះ​ស្ថានីយនេះ​​ មាន​តែ​​​​បន្ទះ​សូឡា​​​ ប្រក់ជាដំបូល​ទៀត​ផង​ ដើម្បី​ទាញ​ប្រយោ​ជន៍ពី​ពន្លឺ​ព្រះ​អាទិត្យ​​​​ ក្នុងការបំលែង​​​ទៅ​ជាពិភពថា​មពល​​អគ្គិសនី ​ហើយ​ស្ថានីយនេះ​ផងដែរ នឹងត្រូវបញ្ចាប់​នៃការសាងសង់នៅក្នុងខែ​ ៦ ​ខាងមុខនេះ ។​ 

Screenshot (684)

​​​​ក្នុង​ឱកាស​​​​​នោះ​ផងដែរ​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ក៏បានឆ្លើយ​​នឹង​សំណួរ​​​មួយ​ដែល​ត្រូវ​បាន​សួរ​​ដោយ​ទស្សនិកជន​ខមិន​​ ​“ តើពេលណាទើបកម្ពុជានឹងមានកន្លែងសាករថយន្តអគ្គិសនីច្រើនកន្លែង ដូចស្ថានីយប្រេងឥន្ធនៈដែរ? និងសំណូមពរកុំលក់ឡានអគ្គិសនីថ្លៃពេក ?​

ពេលនោះឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ក៏បានឆ្លើយថា ​​​៖ បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងតែសហការជាមួយអង្គការUNDPដើម្បីរៀបចំផែនទីចង្អុលផ្លូវមួយជាក់លាក់ សំដៅអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធបញ្ចូលថាមពលអគ្គិសនីសម្រាប់យានយន្តដោយកំណត់យុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែងក្នុងការដំឡើងស្ថានីយបញ្ចូលថាមពលអគ្គិសនីតាមទីតាំងសក្តានុពលនៅកម្ពុជា។ ឆ្លើយតបទៅនឹង សំណូមពរ៖ តម្លៃរថយន្តអគ្គិសនីមានប្រែប្រួលទៅតាមក្រុមហ៊ុនផលិត និងស្តង់ដារគុណភាពរបស់ រថយន្ត ៕​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia