ហ៊ានជិះទេ? ឡានអគ្គិសនីថ្មី អួតថាខ្លាំងជាង Tesla សាកតែម្ដង ភ្នំពេញ-សៀមរាប ជិះបាន ៥ជើង
Pheakdey Prem
AUGUST 26 2022
យានយន្ត
323 views
2 mins read

នេះជា​រថយ​ន្ត​អគ្គិសនី​​សូឡាកង់​បី​​​ឈ្មោះ​​ថា​​ Gamma របស់​យី​ហោ​ថ្មី​មួយ​​​​ Aptera ​​​ដែល​ទើប​តែបង្កើត​ថ្មី​នៅ​ក្នុង​​រដ្ឋ​កាលីហ្វ័រញ៉ា​​ហើយ​ក៏​​ជា​​​រថយន្ត​​​​​​អនាគត​ចេញ​​​​​​​​មក​​ប្រកួត​​ប្រជែង​​​ជាមួយ​ Tesla ផងដែរ​ ដោយហេតុ​សម្អាង​​ថា ខ្លួន​អាច​​​​​​​​​​​ប្រើបច្ចេកវិទ្យា​ថ្មី​​​​ធ្វើ​ឲ្យរថយន្ត​​រត់​​​​​បាន​​​ចម្ងាយឆ្ងាយបំផុត​ដល់​ 1600Km​ លើ​​ការសាកថ្ម​ម្តង​  ថែម​ទាំងមាន​តម្លៃ​​​​តិចជាងពាក់​កណ្តាលនៃ​​​រថយន្ត​​អគ្គិសនីរបស់​ Tesla នីមួយ​ៗ​ទៀតផង ។

Aptera Promises Gamma (Pre-Production) Vehicle Will Be Presented Very Soon  - autoevolution

​បើ​យោងតាម​ការចេញ​​ផ្សាយ​កាលពី​ពេល​ថ្មីៗនេះ របស់​​​​ Futurism ​​បាន​ឲ្យដឹង​ថា​​​ ​​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​​ Aptera បាន​ប្រាប់​មកថា​ “​Gamma ​អាចនឹងមាន​​តម្លៃក្រោម​ ២ម៉ឺន​ដុល្លារតែប៉ុណ្ណោះ​​​” ។​ ប្រសិន​ជាការពិតមែន​នោះ​​ តម្លៃ​កញ្ចប់​ថ្ម​របស់​ ​​Tesla​(២២០០០ដុល្លារ​​)  អាចទិញ​បាន​​​​​​​រថយន្ត​នេះមួ​យ​គ្រឿង​ហើយមនៅសល់​លុយ​​​​ថែម​ទៀត​ផង​​។​​​​​​

Screenshot 2022 08 26 130944

​​​​​ប្រ​ភពដដែ​ល​បាន​បន្ត​ទៀត​​ថា​ ​គិតមក​ដល់​​ពេល​​នេះ​ ​​​​​ចំនួន​​អ្នក​​ដែល​បាន​កក់​រថយន្ត​អគ្គិសនី​សូឡា​​​​ Gamma ​មាន​​ចំនួន​​ ២៧០០០​ គ្រឿងរួចទៅ​ហើយ​​​​​​ ​​​ខណ​:ដែល​​ក្រុមហ៊ុ​ន​នេះ​​​​​​​​​​​​​​​​​​​​​គម្រោងនឹ​ង​​ផលិត​​​​ Gamma នៅ​បំណាច់ឆ្នាំនេះ​​​ ក្រោយពេល​​ខ្លួន​​​​ កៀងគរ​​​​​​អ្នក​វិនិយោគ​​​ ​ប្រមូលទុន​បាន​រហូតដល់​ ៤០​លាន​ដុល្លារ​។

The Amazing Aptera: Super-Efficient Electric Car: Interior Views - YouTube

ទន្ទឹម​នឹង​នេះផងដែរ យោងតាម​លោក ​Chris Anthony ជានាយក​ប្រតិបត្តិ​ Aptera ​​បាន​ឲ្យដឹង​ថា​ ​​​​ពួក​យើង​​ទើប​​​តែ​បាន​រកឃើញថា រថយន្ត​​​​​ប្រភេទ Sedan ឬ SUV ​​​​​​​​​ចាំបាច់​ណាស់​ត្រូវចំណាយ​ថាមពល​ប្រមាណ​ ៦០%​​ ទៅ​លើ​ការ​​​ទម្លុះ​​​ខ្យល់​​​នៅ​ពេល​បើក​លើ​ផ្លូវ​​” ​​ដូច្នេះ​​ខាងក្រុម​ហ៊ុន​​​គាត់​បាន​សិក្សា​យ៉ាងសំខាន់​​លើ​​ Aerodynamics ដើម្បី​​ឲ្យអនុញ្ញាត​ឲ្យ Gamma ​​អាច​ពុះ​ជ្រែក​ភាគ​ល្អិត​ខ្យល់​ ​​​​​​​​បាន​ល្អជាង​​​រថយន្ត​​អគ្គិសនី​​ទូទៅ​​ ។

Aptera Reveals Gamma (Near-Production) Vehicle Interior - CleanTechnica

ម្យ៉ាង​​​​វិញ​ទៀត​​​ ​​​​​​​​ លោក Anthony ក៏បាន​និយាយ​បន្តទៀតថា បន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើ​ដំបូល​របស់​ Gamma អាចបន្ថែមផ្តល់​នូវថាមពល​​​រត់បាន​ ៦៤គ.ម ក្នុងមួយថ្ងៃថែមទៀតផង ។

​​​​​​ដូច្នេះបើ​គិត​​​​លើ​​ចម្ងាយ​ផ្លូវពី​​ភ្នំពេញទៅ​​​​សៀមរាប ​​មានប្រវែង​ខ្ទង់​​​ ៣០០គ.ម ​​​​ ​​​​ដូច្នេះ​​បើ​យើងធ្វើ​ដំណើរ​​​​​ដោយ​រថយន្ត​អគ្គិសនី​សូឡា​ Gamma ​​​​​​​​​​​​​យើង​អាច​​​ជិះ​​​​​​​​​បាន​ ៥ ជើង​​ឯ​ណោះ​​ ៕

​​​​

អត្ថបទដោយ៖ ព្រឹម​ ភក្តី 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia