កាលពីពេលថ្មីៗនេះ លេចធ្លាយព័ត៌មានមកថា រថយន្តអគ្គិសនី Tesla Model Y កំពុងតែរៀបញោតបញ្ចូលថ្មរបស់ក្រុមហ៊ុន BYD ។ ហើយនេះគឺជារឿងមួយមិនគួរឲ្យជឿឡើយ ព្រោះថាកាលពីអតីតលោក Elon Musk ធ្លាប់បង្អាប់ថា រថយន្ត BYD ជាផលិតផលមិនល្អ ។
បើយោងតាមការចេញផ្សាយពីគេហទំព័រ Electrek.co បានឲ្យដឹងថា ក្រុមហ៊ុន Tesla កំពុងតែប្រញឹកជាខ្លាំងលើការផលិតរថយន្តអគ្គិសនី Tasla Model Y ជាងគេ ដែលបច្ចុប្បន្ននេះកំពុងតែមានការបញ្ជាទិញយ៉ាងច្រើនក្រាស់ក្រែល ។
តួយ៉ាងដោយសារតែតម្រូរបស់អតិថិជនច្រើន ជាហេតុធ្វើឲ្យគ្រឿងផ្គុំមួយចំនួនត្រូវខ្វះខាត សំខាន់ជាងគេនោះគឺជា អាគុយរបស់រថយន្តអគ្គិសនីតែម្តង ហេតុដូចនេះ Tesla ត្រូវការដៃគូសហការរឹងមាំជាចាំបាច់ដើម្បីផ្គត់ផ្គង់កោសិកថ្មមកកាន់ខ្លួនជាចាំបាច់ ។
បើយោងតាមប្រភពពី Sina បានដែរថា កោសិកថ្ម Blade Batteries របស់ក្រុមហ៊ុន BYD ក៏កំពុងតែបញ្ចូនទៅកាន់រោងចក្រ Tesla នៅទីក្រុង Berlin នៃប្រទេសអាល្លឺម៉ង នេះគឺជាលើកទី១ ហើយដែលTesla សម្រេចយកថ្ម របស់ក្រុមហ៊ុន BYD មកប្រើលើរថយន្តអគ្គិសនីដ៏ទំនើបរបស់ខ្លួន ៕
អត្ថបទដោយ៖ ព្រឹម ភក្តី