ជាទូទៅយើងធ្លាប់តែដឹង អំពីកង់អគ្គិសនីឬយើងតែងតែនិយមហៅកង់អាគុយ(e-bike) ហើយសមត្ថភាពរបស់អាគុយនីមួយៗ នៃកង់អាគុយនេះ មិនអាចប្រៀបធៀបម៉ូតូអគ្គិសនីបានឡើយ តែប្លែកអ្វី Eskuta SX-250 នេះមានកម្លាំងខ្លាំង និងរយ:ចម្ងាយបើកបរបានឆ្ងាយរហូតដល់ 80Km ឯណោះ ធៀបនឹងម៉ូតូអគ្គិសនីធម្មតាៗ ប្រហាក់ប្រហែលគ្នាទេ ហើយតម្លៃវិញនោះខ្ទង់ ២១៩០ដុល្លារតែប៉ុណ្ណោះ ចំពោះការលក់ក្នុងស្រុក ។
តួយ៉ាង បើផ្អែកតាមទិន្នន័យពីគេហទំព័រផ្លូវការរបស់ Eskuta បានឲ្យដឹងថា កង់អគ្គិសនីនេះជាផលិតផលរបស់ចក្រភពអង់គ្លេស ព្រមទាំងត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Eskuta ដែលមានដៃគូសហការជាច្រើនចូលរួមក្នុងក៏មានក្រុមហ៊ុន Domino’s ផងដែរ ។
ក្រឡេកមកនិយាយអំពី Space មួយចំនួននៃ SX-250 នេះវិញម្តង កង់អគ្គិសនីនេះប្រើជាម៉ូទ័រ Hub ដែលជាប់ជាមួយនឹងដុំកង់ខាងក្រោយ ដែលមានកម្លាំងបង្វិលជុំ 250w ព្រមទាំងមាន Pedal assist system (PAS) សម្រាប់ជំនួយដល់ល្បឿនកង់បង្វិលនៅពេលយើងធាក់កង់ ហើយក៏អាចជួយសន្សំសំចៃថាមពលអាគុយថែមទៀតផង ។
រីឯប្រភពថាមពលវិញនោះ ខាងក្រុមហ៊ុនបានបំពាក់នូវអាគុយខ្លាំង 48v ដោយាអាចបានចម្ងាយរហូតដល់ 64-80 km/h ។ចំណែកឯកការសាកថ្មពេញម្តង ត្រូវការចេញពេលយ៉ាងតិចក៏ ៦-៧ ម៉ោង ដោយប្រើជាលក្ខណ:ខ្សែសាកប្រភេទធម្មតាចំពោះនៅក្នុងចក្រភពអង់គ្លេសគេប្រើជា 13amp 3 pin plug ឬ 2 pin Type F plug ចំពោះប៉ែកខាងអឺរ៉ុបនិងតាមបណ្ដាប្រទេសនានា ។
ចំណែកល្បឿនខ្ពស់បំផុតរបស់ SX-250 នៅ US ត្រូវបានអនុញ្ញាតកំណត់ 45km/h ឯណោះ តែ ចំពោះការកំណត់ល្បឿនចេញរោងចក្រផ្ទាល់គឺត្រឹមតែ 25 km/h ។ លើសពីនេះ ចំពោះមុខងាសុវត្ថិភាព កង់នេះត្រូវបានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាហ្វ្រាំង CBS ទាំងកង់មុខក្រោយ និងមុខងារ Waterproof ការពារទឹកជ្រាបចូល ៕
ប្រភព៖ Electrek
អត្ថបទ៖ ព្រឹម ភក្តី