ប្រញាប់ធ្វើភ្លាម! ៣ ចំណុចនេះអាចការពារអាខោន Gmail របស់អ្នកពីក្រុម Hacker
Khunna - ឃុនណា
MARCH 31 2025
ឌីជីថល
291 views
2 mins read

សុវត្ថិភាពអ៊ីមែល គឺជាការអនុវត្តន៍នៃការការពារគណនីអ៊ីមែល និងចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ការបាត់បង់ទិន្នន័យ ឬការខូចអាខោន។ Google បានបង្កើនគោលជំហសុវត្ថិភាពអ៊ីមែលរបស់ពួកគេដោយបង្កើតគោលនយោបាយ និងប្រើប្រាស់ឧបករណ៍ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងពី Hacker, មេរោគ, សារឥតបានការ និងការវាយប្រហារបោកបញ្ឆោតតាមរយៈតំណលីងជាដើម។ ដូច្នេះមកដឹងពីចំណុចទាំង ៣ នេះដើម្បីការពារ Gamil របស់អ្នកឲ្យមានសុវត្ថិភាព និងមិនអាចឲ្យអ្នកដ៏ទៃវាយលុកចូលប្រើប្រាស់បាន។ 

Blog3

១ លេខសម្ងាត់ដែលខ្លាំង (Create a strong password & Unique) ៖
ពាក្យសម្ងាត់ដែលល្អ គឺពិបាកសម្រាប់អ្នកដទៃទាយត្រូវ, ពិបាកសម្រាប់កម្មវិធីកុំព្យូទ័រដ៏ទៃទៀតវាយលុកចូល, ប៉ុន្តែងាយស្រួលសម្រាប់អ្នកប្រើប្រាស់ (ម្ចាស់អាខោនចងចាំ)។ វាអាចជាការលំបាកក្នុងការបង្កើតពាក្យសម្ងាត់ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យតាមអ៊ីមែលរបស់អ្នកដែលពិតជាងាយស្រួលចងចាំ, ប៉ុន្តែនេះជាគន្លឹះមួយចំនួន៖
•    ពាក្យសម្ងាត់របស់អ្នកគួរតែវែង៖ ពាក្យសម្ងាត់គួរតែមាន ១០-១២ តួអក្សរហើយមានលាយបញ្ចូលគ្នានៃអក្សរធំ, អក្សរតូច, លេខ, និងនិមិត្តសញ្ញា។ ឧទាហរណ៍: 44$@forme០, myheart4you#me…
•    កុំភ្លេចការពារទូរស័ព្ទ ឬ Pc របស់អ្នកដោយពាក្យសម្ងាត់៖ ទោះបីជាវាធ្វើឲ្យចំណាយពេលយូរបន្តិចដើម្បីចូលទៅកាន់អេក្រង់ដើមរបស់អ្នកក៏ដោយ តែវាការពារឧបករណ៍ចល័តរបស់អ្នកដោយពាក្យសម្ងាត់ ឧទាហរណ៍: ប្រសិនបើអ្នកផ្សេងទៀតទទួលបានសិទ្ធិចូលប្រើទូរស័ព្ទ ឬ Pc ដែលមិនបានចាក់សោររបស់អ្នក ពួកគេនឹងមានសិទ្ធិចូលប្រើកម្មវិធីទាំងអស់របស់អ្នករួមទាំងអ៊ីមែលរបស់អ្នកផងដែរ។
•    ប្រើពាក្យសម្ងាត់តែមួយគត់សម្រាប់គណនីអ៊ីមែលរបស់អ្នក៖ ជៀសវាងការប្រើពាក្យសម្ងាត់ដូចគ្នាច្រើនគណនី។ ប្រសិនបើអ្នកប្រើពាក្យសម្ងាត់ដូចគ្នាដើម្បីចូលទៅកាន់គេហទំព័រដែលអ្នកចូលចិត្តដូចដែលអ្នកប្រើសម្រាប់អ៊ីមែលរបស់អ្នក នោះអ្នកកំពុងដាក់អ៊ីមែលរបស់អ្នកឱ្យស្ថិតក្នុងហានិភ័យ ប្រសិនបើមាននរណាម្នាក់បំបែកពាក្យសម្ងាត់របស់អ្នកនៅលើគេហទំព័រនោះ ពួកគេក៏នឹងមានពាក្យសម្ងាត់អ៊ីមែលរបស់អ្នកផងដែរ។ 
•    ជៀសវាងការជ្រើសរើសការរក្សាទុកពាក្យសម្ងាត់របស់អ្នកនៅលើបណ្តាញដែលបានភ្ជាប់៖ ប្រសិនបើអ្នករក្សាទុកពាក្យសម្ងាត់របស់អ្នកដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការចូល (Log in) នោះនរណាម្នាក់ដែលប្រើកុំព្យូទ័ររបស់អ្នកអាចងាយនឹងចូលប្រើអ៊ីមែលរបស់អ្នកបាន។ ក្នុងចំណុចនេះមានសារៈសំខាន់ណាស់ជាពិសេសនៅពេលអ្នកកំពុងប្រើកុំព្យូទ័រសាធារណៈ ឬសាលា និងកន្លែងធ្វើការ។

Email
២ បើកដំណើរការការផ្ទៀងផ្ទាត់ពីរតង់ (Turn on two-step verification) ៖ សេវាកម្មអ៊ីមែលពេញនិយមភាគច្រើន ដូចជា Gmail និង Outlook អនុញ្ញាតឱ្យអ្នកបើកការផ្ទៀងផ្ទាត់ពីរជំហាន ដែលបន្ថែមរណាំងការពារទីពីរទៅក្នុងគណនីរបស់អ្នក។ នៅពេលដែលការផ្ទៀងផ្ទាត់ពីរតង់ត្រូវបានបើក អ្នកក៏នឹងត្រូវបញ្ចូលលេខកូដសុវត្ថិភាពពិសេសដែលត្រូវបានផ្ញើទៅអ្នកតាមរយៈសារ SMS ឬនៅក្នុងកម្មវិធីផ្ទៀងផ្ទាត់ក្នុង Email របស់អ្នកនៅពេលដែលមានប្រភពដែលមិនស្គាល់ព្យាយាមលួចចូលប្រើ។ ដូច្នេះប្រសិនបើនរណាម្នាក់គ្រប់គ្រងដើម្បីបំបែកពាក្យសម្ងាត់អ៊ីមែលរបស់អ្នក ពួកគេក៏នឹងត្រូវការចូលដោយប្រើទូរស័ព្ទរបស់អ្នកដើម្បីអនុញ្ញាតចុះឈ្មោះចូលផងដែរ។

Email Security
៣ ភ្ជាប់ Email មួយទៀតដើម្បីការពារសុវត្តិភាពអាខោន (Recovery Email)៖ អាសយដ្ឋានអ៊ីមែលសម្រាប់ការសង្គ្រោះ គឺជាចំណុចទំនាក់ទំនងបន្ទាប់បន្សំសម្រាប់គណនីដើមរបស់អ្នក ដែលអនុញ្ញាតឱ្យអ្នកផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នក និងកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ ឬទទួលបានសិទ្ធិចូលប្រើឡើងវិញ ប្រសិនក្នុងករណីអ្នកបាត់អាខោនដើម ឬភេ្លចលេខសំងាត់អាខោនដើមនោះយើងអាចប្រើ Email ដែលយើងបានភ្ជាប់ជាមួយ (Email Recovery) ដើម្បីទទួលបានការជូនដំណឹងតាមរយៈ Email នោះ។ ក្នុងករណីមាននរណាម្នាក់ព្យាយាមចង់បានអាខោន Email ចម្បងរបស់យើងនោះ Email Recovery និងជួយការពារអាខោនយើងពីពួក hacker បានដូចគ្នាដូចជាសុវត្ថិភាពច្រើនតង់មុនចូលទៅដល់អាខោនចម្បង, ការជូនដំណឹងឲ្យដឹងមុនគ្រប់ពេលមានអ្នកលួចចូល, មិនងាយមានអ្នកលួចអាខោនចម្បងយើងទៅបានឡើយ។ បញ្ជាក់អាខោន Email ទាំង២ត្រូវតែដាក់មុខងារសុវត្ថិភាពខ្ពស់ទាំង២ ទើបមានប្រសិទ្ធភាពខ្ពស់ដូចគ្នា។ 

គូសបញ្ជាក់ផងដែរថា ខាងលើនេះគឺជារូបភាពគំរូដែលប្រាប់អ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់។ 


អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia