សោកស្តាយ! ចំនួនអ្នកស្លាប់ និងបាត់ខ្លួនពីគ្រោះរញ្ជួយដីបន្តកើនឡើងនៅថៃ និងមីយ៉ាន់ម៉ា
Khunna - ឃុនណា
MARCH 28 2025
ឱកាស
686 views
1 min read

គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងដំណំ និងសម្បត្តិរដ្ឋជាច្រើន។ មីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននៅក្នុងតំបន់ចំនួនប្រាំមួយ រួមទាំងទីក្រុង មេដាឡេ ណេព្យេដរ៍ ហើយបានស្នើសុំជំនួយអន្តរជាតិដ៏កម្រមួយផងដែរ។

Image 67e6661f620a8

នៅទីក្រុងបាងកកប្រទេសថៃ ការរញ្ជួយដីបានបណ្តាលឱ្យអគារខ្ពស់កម្ពស់ ៣០ ជាន់ បាក់ស្រុត គ្រោះថ្នាក់រញ្ជួយដី ថៃរកឃើញរបួស៥០នាក់ និងស្លាប់០៣នាក់ មិនទាន់បញ្ជាក់សញ្ជាតិនៅឡើយទេ។ ទីក្រុងបាងកក ត្រូវបានប្រកាសថាជាតំបន់គ្រោះមហន្តរាយ ដោយមានក្រុមសង្គ្រោះបន្ទាន់។ 

486744793 974082331529670 3283719894099455685 N

ថ្លែងពីខេត្តភូកេត នាយករដ្ឋមន្ត្រីបានបញ្ជាឱ្យមានការឆ្លើយតបសម្របសម្រួលទូទាំងក្រសួងរដ្ឋាភិបាលទាំងអស់ ដើម្បីដោះស្រាយស្ថានការណ៍ដែលកំពុងវិវត្ត។ សកម្មភាពបន្ទាន់ត្រូវបានធ្វើឡើងដើម្បីជូនដំណឹង និងការពារសាធារណៈជន។ ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល ត្រូវបានណែនាំឱ្យតាមរយៈការបញ្ជូនសារ SMS ជូនដំណឹងអំពីគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗ។

486955049 974082084863028 2274941855891216920 N

ទន្ទឹមនឹងនេះ សេចក្តីជូនដំណឹងសេវាសាធារណៈកំពុងត្រូវបានផ្សព្វផ្សាយតាមគ្រប់វេទិកាព័ត៌មានទាំងអស់។ កម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយដើម្បីធានាសុវត្ថិភាពសាធារណៈ ខណៈដែលក្រសួងធនធានទឹក និងឧតុនិយម កំពុងវាយតម្លៃសកម្មភាពរញ្ជួយដី និងព្យាករណ៍ការរញ្ជួយដែលអាចកើតមាននាពេលអនាគត។ 

មកទល់នឹងវេលានេះម៉ោង ១២ រំលងអាធ្រាត្រនៅប្រទេសមីយ៉ាន់់ម៉ា

  • មនុស្សស្លាប់សរុប ​១៤៤ ​នាក់​
  • អ្នករបួសកើនដល់ ​៧៣២ ​នាក់​

និងប្រទេសថៃ 

  • ស្លាប់សរុប 10 នាក់
  • បាត់ខ្លួនសរុប 101 នាក់ (ពុំទាន់រកឃើញ) 

ប្រភព៖  AP News, The Guardian, Malay Mail, Bangkok Post, Earthquake News Everyday

សម្រួលអត្ថបទឡើងវិញដោយ : ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia